List/Grid ព័ត៌មានថ្មី Subscribe RSS feed of category ព័ត៌មានថ្មី
រាជរដ្ឋាភិបាលចាត់ទុកខេត្តកែប ព្រះសីហនុ កំពត និងកោះកុង ជារបៀងសេដ្ឋកិច្ចដ៏ធំសម្រាប់កម្ពុជា ដូច្នេះអាជ្ញាធរខេត្ត និងប្រជាពលរដ្ឋត្រូវសហការគ្នាខិតខំអភិវឌ្ឍខ្លួន និងមានគំនិតច្នៃប្រឌិតក្នុងការកែច្នៃនូវអ្វីដែលថ្មីប្លែកសម្រាប់ទាក់ទាញទេសចរឱ្យចូលមកទស្សនាក្នុងខេត្តរបស់ខ្លួន ដើម្បីជំរុញលំហូរចរន្តសេដ្ឋកិច្ចក្នុងខេត្ត ក៏ដូចជាទទួលបានប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។
ជោគជ័យរបស់សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាលបច្ចេកទេសតាក់តែងឯកសារច្បាប់ និងមូលដ្ឋានគ្រឹះនៃបណ្ដឹង គឺបានឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់រាជរដ្ឋាភិបាល ក្នុងការអប់រំផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ដឹងស៊ីជម្រៅអំពីច្បាប់ និងឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ពិសេសគឺការកសាងមូលធនមនុស្ស។