(បាសេឡូណា)៖ Sergio Aguero ត្រូវបានក្រុមគ្រូពេទ្យរាយការណ៍ប្រាប់ BBC ថា នឹងអវត្តមានពីក្លិប FC Barcelona យ៉ាងហោចណាស់ក៏ ៣ខែដែរ នៅពេលមានបញ្ហាថប់ដើមទ្រូងនៅអំឡុងប្រកួតពេលលេងស្មើ ១-១ ទល់នឹង Alaves ក្នុងលីគកាលពីរាត្រីថ្ងៃសៅរ៍។
ក្រុមគ្រូពេទ្យបានធ្វើការពិនិត្យអាការៈរោគកីឡាករអន្តរជាតិអាហ្សង់ទីន Aguero អស់រយៈពេលជាច្រើននាទី មុនពេលត្រូវបានប្តូរចេញពីទីលាន និងបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយមានការពិនិត្យបេះដូងថែមទៀតផង។
ក្លិបនៅតំបន់ Catalan នៃប្រទេសអេស្ប៉ាញខាងលើនេះក៏បានចេញសេចក្តីថ្លែងការណ៍ផងដែរថា «នៅអំឡុងពេល ៣ខែខាងទៅមុខទៀត គឺផ្តោតសំខាន់តែទៅលើការព្យាបាលរបស់ Aguero ដើម្បីធានាឲ្យគាត់ជាសះស្បើយឡើងវិញ»។
អតីតខ្សែប្រយុទ្ធក្លិបអង់គ្លេស Manchester City, Sergio Aguero ទើបតែបង្ហាញខ្លួនបាន ២ប្រកួតជាមួយក្លិបថ្មី FC Barcelona ក្រោយពេលមានបញ្ហារបួសយ៉ាងយូរ ក្រោយពេលចប់កិច្ចសន្យានៅ Etihad ដ្បិតជំនួបទល់នឹងម្ចាស់ផ្ទះ Dynamo Kyiv រាត្រីនេះនៅ UEFA Champions League ក៏ពុំមានវត្តមានខ្សែការពារ Gerard Pique ដែលតែតគ្រាប់ជ័យជម្នះនោះដែរ ដោយសារបញ្ហារបួស៕