ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យទិញថ្នាំអាមេរិក ដើម្បីត្រៀមព្យាបាលអ្នកជំងឺកូវីដ១៩ សម្រាប់៥ម៉ឺននាក់

សម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យទិញថ្នាំអាមេរិក ដើម្បីត្រៀមព្យាបាលអ្នកជំងឺកូវីដ១៩ សម្រាប់៥ម៉ឺននាក់

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបញ្ជាក់អំពីការដាក់បញ្ជាឲ្យទិញថ្នាំរួចហើយ ឲ្យទិញថ្នាំព្យាបាលអ្នកកើតជំងឺកូវីដ១៩ របស់សហរដ្ឋអាមេរិក ត្រៀមសម្រាប់មនុស្ស៥ម៉ឺននាក់ ដែលក្នុងតម្លៃមនុស្សម្នាក់៥០ដុល្លារ (បូកទាំងថ្លៃដឹកជញ្ជូន)។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងទៀតថា កម្ពុជាមិនបានរើសអើងឱសថក្នុងការព្យាបាលអ្នកកើតជំងឺកូវីដ១៩នោះទេ ពោលឲ្យតែឱសថនោះមានប្រសិទ្ធភាព ក្នុងការប្រើប្រាស់ដើម្បីព្យាបាលជំងឺ ពិសេសអ្នកជំងឺកូវីដ១៩ គឺត្រូវទិញយកមកប្រើប្រាស់ទាំងអស់។

ការមានប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាស អញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំ។ ពិធីនេះ ត្រូវបានធ្វើឡើងនៅវិមានសន្ដិភាព។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ក្រៅពីឱសថដែលយើងកំពុងព្យាបាលយើងកំពុងទិញថ្នាំសម្រាប់ការព្យាបាល ចំនួន៥ម៉ឺននាក់ គឺថ្នាំអាមេរិកដែលគេថាព្យាបាលល្អ ក្នុងតម្លៃម្នាក់៥០ដុល្លារ។ ការពិតអ្នកឈឺកូវីដដែលកំពុងព្យាបាល តែប៉ុន្មានពាន់នាក់ប៉ុណ្ណោះ ប៉ុន្ដែត្រូវទិញទុកសម្រាប់ព្យាបាលមនុស្ស៥ម៉ឺននាក់»

សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា កាលពីពេលកន្លងទៅ កម្ពុជាប្រើប្រាស់ថ្នាំរបស់ចិន ដើម្បីព្យាបាលអ្នកកើតជំងឺកូវីដ១៩ ប៉ុន្ដែបច្ចុប្បន្ននេះមានថ្នាំរបស់អាមេរិកដែលគេអះអាងថា ល្អ និងមានប្រសិទ្ធភាព ត្រូវទិញមកត្រៀមបន្ថែមទៀត។ សម្ដេចថា កម្ពុជាមិនបានរើសអើងក្នុងការប្រើប្រាស់ថ្នាំសម្រាប់ព្យាបាលនោះទេ ពោលឲ្យតែមានប្រសិទ្ធត្រូវទិញមកប្រើប្រាស់ទាំងអស់។

បើទោះបីមានថ្នាំសម្រាប់ព្យាបាលក៏ពិតមែន ប៉ុន្ដែសម្ដេចតេជោ ហ៊ុន សែន នៅតែបន្ដក្រើនរំលឹកដល់ប្រជាពលរដ្ឋមិនត្រូវពឹងផ្អែកទាំងស្រុង លើឱសថព្យាបាល រហូតភ្លេចពីវិធីការពារខ្លួននោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់បន្ថែមទៀតថា មូលដ្ឋានដើម្បីការពារសុខភាពប្រជាពលរដ្ឋពីជំងឺកូវីដ១៩ មានគ្រប់គ្រាន់ទាំងវ៉ាក់សាំង ឱសថសម្រាប់អ្នកឈឺជាដើម។ ទាំងអស់នេះហើយទើបរាជរដ្ឋាភិបាលកម្ពុជា ហា៊នសម្រេចចិត្តក្នុងការបើកដំណើរការប្រទេសឡើងវិញ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |