សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្រេចប្រគល់អំណោយវ៉ាក់សាំងបង្ការកូវីដ១៩ ប្រភេទស៊ីណូហ្វាមចំនួន២០ម៉ឺនដូស ផ្ដល់ជូនដល់រដ្ឋាភិបាលនិងប្រជាជនវៀតណាម ដើម្បីចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩ ក្នុងនាមប្រទេសភូមិផងរបងជាមួយគ្នា និងកិច្ចសហការនៃការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ។ នេះបើតាមការបញ្ជាក់ ពីលោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង covid-19 ក្របខ័ណ្ឌទូទាំងប្រទេស ថ្លែងប្រាប់BTV នៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ។
លោកជំទាវ ឱ វណ្ណឌីន នឹងតំណាងសម្ដេចតេជោ ដើម្បីប្រគល់អំណោយនេះជូនដល់ភាគីវៀតណាមដោយផ្ទាល់នៅព្រំដែនអន្តរជាតិកម្ពុជាវៀតណាម បាវិត ខេត្តស្វាយរៀងផងដែរ៕