ទាន់ហេតុការណ៍
វិវាទរវាងម្ចាស់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ​ ចំនួ​ន​ ២៧បណ្ណ​ មានទីតាំងស្ថិតនៅឃុំថ្នល់បត់​ ឃុំពេជ្រមុន្នី​ ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​ ត្រូវបានសម្របសម្រួល​ ដោះស្រាយបញ្ច​ប់។ - កម្មវិធីអាជីវកម្មចល័ត​ និងកម្មករសំណង់​នៃសហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញ​ បានរៀបចំកិច្ចប្រជុំ​បូកសរុបលទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តក្នុងឆ្នាំ២០២៥ - សូមអញ្ជើញអតិថិជនរបស់ បុរី ឡេង ណាវ៉ាត្រា ផ្លូវជាតិលេខ៦អា ស្ថិតនៅឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍និង/ ឬផ្ទះគ្រប់ចំនួន (១០០%) - ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖​ បន្ទាប់ពីបានបង្កើតនូវបរិយាកាសគ្មានវិវាទតាមរយៈការដោះស្រាយវិវាទដីធ្លី​ និងការចុះបញ្ជីដីស្ទើតែបញ្ចប់ទាំងស្រុងនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ​ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវផ្ដោតការយកចិត្តទុកដាក់លើការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមមូលដ្ឋានឃុំ សង្កាត់ បន្ថែមទៀត។ - វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុសរុបចំនួន ១១ ៥៨០ ប័ណ្ណ ជូនបងប្អូនប្រជាពលរដ្ឋស្ថិតនៅ ១៥ភូមិ ក្នុងឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំសម្របសម្រួលដំណោះស្រាយដោយជោគជ័យនូវករណីគម្រោងផ្សារ TCC មានទីតាំងស្ថិតនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។​ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។
0

មេដឹកនាំអាស៊ានឯកភាពគ្នា ចេញសេចក្តីថ្លែងការណ៍ ស្តីពីការលើកកម្ពស់ពហុភាគីនិយម ចំនួន៩ចំណុច

មេដឹកនាំអាស៊ានឯកភាពគ្នា ចេញសេចក្តីថ្លែងការណ៍ ស្តីពីការលើកកម្ពស់ពហុភាគីនិយម ចំនួន៩ចំណុច

(ភ្នំពេញ)៖ កិច្ចប្រជុំកំពូអាស៊ានលើកទី៣៨ និងលើកទី៣៩ ក្រោមប្រធានបទ «យើងយកចិត្តទុកដាក់ យើងរៀប ចំត្រៀមលក្ខណ: យើងរីកចម្រើនទៅមុខ» បានប្រារព្វពិធីបើកជាផ្លូវការនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ តាមរយ:ប្រព័ន្ធវីដេអូអនឡាញ ដែលព្រះរាជាណាចក្រប្រ៊ុយណេដារ៉ុយសាឡាម ធ្វើជាម្វាស់ផ្ទះ នៃកិច្ចប្រជុំកំពូល។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងប្រមុខមេដឹកនាំនៃប្រទេសអាស៊ានទាំងអស់ បានយាងនិងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួន លើកលែងតែមេដឹកនាំនៃ សហ ភាព មីយ៉ាន់ម៉ារមួយប៉ុណ្ណោះ ដើម្បីពិនិត្យពិភាក្សា ទៅលើរបៀបវារ:គ្រោងទុក និងក្រោមកិច្ចដឹកនាំផ្ទាល់ពី ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ ប៊ុលគី យ៉ា ប្រធានអង្គប្រជុំ។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ មេដឹកនាំអាស៊ាន បានធ្វើ ការ ពិភាក្សាទៅលើរបៀបវារ:សំខាន់ៗចំនួន២ ក្នុងនោះរួមមានទី១៖ ការកសាងសហគមន៍អាស៊ាន និង ទី២៖ ការឆ្លើយតបនឹងជំងឺកូវីដ-១៩។ ដោយឡែកនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៩ មេដឹកនាំ អាស៊ាន បានធ្វើការពិភាក្សាទៅលើរបៀបវារ:សំខាន់ៗចំនួន២ ទី១៖ ទំនាក់ទំនងខាងក្រៅ និងមជ្ឈ ភាពអាស៊ាន ទី២ការផ្លាស់ប្តូរទស្សន: ស្តីពីបញ្ហាតំបន់ និងអន្តរជាតិ។

ដូចគ្នាបណ្តាមេដឹកនាំអាស៊ានដទៃទៀត សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើបទអន្តរាគមន៍ទៅកាន់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងលោកទី៣៩ ដោយបានធ្វើការគូសបញ្ជាក់ថា ការអូសបន្លាយនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ អស់រយ:ពេលជិត២ឆ្នាំកន្លងមក បានក្លាយ ជា វិញ្ញាសាសាកល្បងសមត្ថភាពដ៏ធំមួយ ក្នុងការដឹកនាំនិងអភិវឌ្ឍទាំងសម្រាប់អាស៊ានទាំងមូល និងទាំងសម្រាប់ប្រទេសជាសមាជិកនីមួយៗ។

សម្តេចបានថ្លែងថា មកដល់ពេលនេះយើងអាចវាយតម្លៃបានថា អាស៊ាននឹងឈានទៅរកការគ្រប់គ្រងការរីករាលដាល នៃជំងឺនោះបាន ប្រកបដោយប្រសិទ្ធភាពនាពេលដ៏ខ្លីខាងមុខ។ ជាទិសដៅទៅមុខការងារសំខាន់បន្ត និងបន្ទាប់ គឺការស្តារនិងការអភិវឌ្ឍវិស័យសង្គម សេដ្ឋ កិច្ចឡោះងវិញ តាមរយ:ការធានាប្រក្រតីភាព នៃលំហូពាណិជ្ជកម្ម ការធ្វើដំណើរ និងការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម សេវាកម្ម និងការវិនិយោគ ក្នុងន័យនេះ កម្ពុជាសូមគាំទ្រនូវការរៀបចំទស្សន វិស័យអាស៊ានក្រោយឆ្នាំ២០២៥ និងស្វាគមន៍ការអនុម័តលក្ខខណ្ឌប្រតិបត្តិសម្រាប់ក្រុមការងារជាន់ ខ្ពស់ទទួលបន្ទុកកិច្ចការនោះ។

នៅក្នុងសុន្ទរកថាគន្លឹះដែលទាក់ទិនទៅនឹងស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា សម្តេចតេជោបានថ្លែងថា នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកការចាក់វ៉ាក់សាំង ជាវិធានការយុទ្ធសាស្រ្តគន្លឹះគួបផ្សំនឹងវិធានការផ្សេងទៀត។ គិតត្រឹមថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ កម្ពុជាសម្រេចបាននូវការចាក់វ៉ាកសាំងដល់ប្រជាពលរដ្ឋ ១៣លាន ៧ សែន នាក់ សមមូលនឹងអត្រា ៨៥,៣៣ភាគរយ នៃចំនួនប្រជាជនសរុប១៦លាននាក់។ ជាការវាយតម្លៃជំងឺកូវីដនៅកម្ពុជា ស្ថិតនៅក្នុងស្ថានភាពគ្រប់គ្រងបានល្អ។ ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាល បាននិងកំពុងជំរុញការបើកដំណើរការសកម្មភាពសង្គម សេដ្ឋកិច្ចឡើងវិញជាបណ្តើរៗ តាមគន្លង ប្រក្រតីភាពថ្មី ហើយក៏គ្រោងនឹងដាក់ចេញយុទ្ធសាស្រ្តស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុង ការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី នៅចុងឆ្នាំ២០២១នេះ។

នៅក្នុងកិច្ចប្រជុំកំពូល ដ៏មានសារសំខាន់នោះ មេដឹកនាំអាស៊ាន បាន ឯកភាពគ្នាចេញនូវ សេចក្តីថ្លែងការណ៍របស់ មេដឹកនាំ អាស៊ាន ស្តីពីការលើកកម្ពស់ពហុភាគីនិយម មាន ៩ចំណុច ក្នុងនោះ៖

១៖ រំលឹកឡើវិញ ពីតម្រូវ ការ របស់ អាស៊ាន ក្នុងការរក្សាសាមគ្គីភាព ភាព ស្អិត រមួត និងភាពរឹងមាំ ក្នុង ការលើកកម្ពស់គោលបំណង និង គោលការណ៍របស់ខ្លួន ដូចមានចែង ក្នុងធម្មនុញ្ញអាស៊ាន ក្នុងការ គាំទ្រពហុភាគីនិយម។

២៖ បញ្ជាក់ ពីការប្តេជ្ញាចិត្តរួមគ្នារបស់ អាស៊ាន ដើម្បី រក្សា និងលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថេរភាពនៅក្នុង តំបន់ ក៏ដូចជាការដោះ ស្រាយ ជម្លោះ ដោយសន្តិវិធី រួមទាំងការគោរពយ៉ាងពេញលេញ ចំពោះដំណើរ ការផ្នែកច្បាប់ និងការ ទូត ដោយមិនប្រើប្រាស់ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ដោយ អនុ លោមតាមគោលការណ៍ ដែល ទទួលស្គាល់ជាសកល នៃច្បាប់អន្តរជាតិ រួមទាំងសន្ធិសញ្ញា អង្គការ សហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។

៣៖ ពង្រឹងមជ្ឈភាព និងឯកភាពអាស៊ាន នៅក្នុងការចូលរួមប្រកប ដោយ ស្ថាបនារបស់អាស៊ាន ជាមួយដៃគូខាងក្រៅរបស់ខ្លួន តាមរយ:យន្ត ការ ដឹកនាំដោយអាស៊ាន ក្នុងការ កសាងភាពជឿជាក់ និងការទុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងពង្រឹង និម្មាបនកម្មតំបន់ដែលបើក ចំហ មានតម្លាភាព បរិយាបន្ន និងផ្អែកលើវិធានការច្បាប់ ដោយមាន អាស៊ាននៅចំកណ្តាល។

៤៖ បញ្ជាក់ ជាថ្មីអំពីគោលបំណង និងគោលការណ៍នៃទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) ដែលផ្តល់ជាមគ្គទេសក៏សំរាប់ការចូលរួមរបស់អាស៊ាន ក្នុងទំនាក់ ទំនង នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់មហាសមុទ្រឥណ្ឌា។

៥៖ រំលឹកឡើងវិញអំពីការគាំទ្រ ដ៏ រឹងមាំរបស់អាស៊ាន ចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលបើកចំហ មានតម្លាភាព គ្មានការរើសអើង និងផ្អែកលើវិធានច្បាប់ រួមទាំងតាមរយ:ការចូលជាធរមានឲ្យបានឆាប់ នៃកិច្ចព្រមព្រៀងភាព ជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងការអនុវត្តឲ្យបានពេញលេញ នូវកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរបស់អាស៊ានបូកមួយ។

៦៖ លើកកម្ពស់ការបន្ស៊ីគ្នា ការបំពេញបន្ថែម និងការរួម បញ្ចូលគ្នាលើការដោះស្រាយបញ្ហា អន្តរវិស័យដូចជា សកម្មភាពផ្នែកអាកាធាតុ ការការពារបរិស្ថាន និងសន្តិសុខតាមប្រព័ន្ធអ៊ីនធើណែត ដើម្បីដោះស្រាយផលប៉ះពាល់រួម និងផលវិបាកនៃបញ្ហា ប្រឈម ដែលមានទំនាក់ទំនងរវាងគ្នានេះ។

៧៖ ពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការកែលម្អ នៃប្រព័ន្ធសុខភាពសាធារណ:សកលរបស់ យើង និងឆ្ពោះទៅរកការធានាឲ្យបាន នូវការទទួលបាន ថ្នាំ ប្រកបដោយសមធម៌ សម្រាប់ការព្យាបាល ជំងឺកូវីដ-១៩ ដោយធ្វើឲ្យវ៉ាកសាំងកូវីដ-១៩ ជាទំនិញ សាធារណ:សកល អាចរកបាន និងមានតម្លៃ សមរម្យសម្រាប់មនុស្សទូទៅ។

៨៖ លើកទឹកចិត្ត ឲ្យ មានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុង សសរស្តម្ភទាំងបី នៃសហគមន៍អាស៊ាន និងសម្រាប់ ភាគី ពាក់ព័ន្ធទាំងអស់ ដើម្បីបន្តកិច្ចខិតខំប្រឹង ប្រែង ក្នុងការធ្វើឲ្យប្រសើរឡើង នូវការសម្រប សម្រួល បញ្ហា អន្តរវិស័យ និងឆ្លងសសរស្តម្ភ ឆ្ពោះទៅសម្រេចបាន នូវចក្ខុវិស័យសហគមន៍អាស៊ាន២០២៥ និង ការអភិវឌ្ឍទស្សនវិស័យអាស៊ានក្រោយឆ្នាំ២០២៥

៩៖ ពង្រឹងស្ថាប័ននានារបស់អាស៊ាន ដោយ គាំទ្រ ដល់ស្ថាប័ន និងយន្តការសម្របសម្រួល ដែលមានស្រាប់ ដើម្បីពង្រឹង កិច្ចខិតខំប្រឹង ប្រែង កសាង សហគមន៍នៅក្នុងអាស៊ាន និងជាមួយដៃគូខាងក្រៅ ហើយព្រមទាំងគូសបញ្ជាក់បនថែមទៀត អំពីមជ្ឍភាពនិងឯកភាពអាស៊ាន ដែលនឹងធ្វើឲ្យទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច និងសង្គមរបស់ អាស៊ាន នៅតំបន់និងក្រៅតំបន់ឲ្យកាន់តែស៊ីជម្រៅថែមទៀត៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |