ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

ឯកឧត្តម ឃួង ស្រេង ណែនាំអភិបាលខណ្ឌទាំង១៤ ពង្រឹងវិធានការឱ្យបានម៉ត់ចត់បំផុត ស្របពេលពលរដ្ឋធ្វើដំណើរចេញពីភ្នំពេញ នៅស្រុកកំណើត

ឯកឧត្តម ឃួង ស្រេង ណែនាំអភិបាលខណ្ឌទាំង១៤ ពង្រឹងវិធានការឱ្យបានម៉ត់ចត់បំផុត ស្របពេលពលរដ្ឋធ្វើដំណើរចេញពីភ្នំពេញ នៅស្រុកកំណើត

(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំដល់គណៈអភិបាលខណ្ឌទាំង១៤ ពង្រឹងវិធានការឱ្យបានម៉ត់ចត់បំផុត ស្របពេលពលរដ្ឋធ្វើដំណើរចេញពីភ្នំពេញទៅភ្ជុំបិណ្ឌ នៅស្រុកកំណើត និងចូលភ្នំពេញវិញ ត្រូវអនុវត្តវិធានការសុខាភិបាលឱ្យបានម៉ឺងម៉ាត់។

ការណែនាំបែបនេះ របស់ឯកឧត្តម ឃួង ស្រេង បានឡើងក្នុងអង្គប្រជុំតាមប្រព័ន្ធ Video Conference បន្ទាន់នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១នេះ សំដៅពង្រឹងការអនុវត្តសារាចរ ស្ដីពីការពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ សម្រាប់អំឡុង និងក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ លេខ០៧ស.រ ចុះថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល។

លោកអភិបាលរាជធានីភ្នំពេញ បានថ្លែងថា ការនឿយហត់របស់អាជ្ញាធរ គឺដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋក្នុងសម័យកូវីដ។

នាឱកាសនោះដែរ អភិបាលរាជធានីភ្នំពេញ «បានបង្ហាញពីការព្រួយបារម្ភ ចំពោះការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ក្នុងពេលដែលប្រជាពលរដ្ឋធ្វើដំណើរចេញពីរាជធានីភ្នំពេញ ទៅភ្ជុំនៅស្រុកកំណើត ដែលទាមទាឲ្យយើង ត្រូវពង្រឹងការទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ១៩ និងពង្រឹងការអនុវត្តច្បាប់ចរាចរផ្លូវគោកឱ្យបានម៉ត់ចត់ ជាពិសេសតាមច្រក ចេញចូលរាជធានីភ្នំពេញ»

ឯកឧត្តម ឃួង ស្រេង បានថ្លែងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានចំណាយធនធានច្រើនណាស់ ក្នុងគោលដៅទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងដោះស្រាយជីវភាពប្រជាពលរដ្ឋ តាមតំបន់បិទខ្ទប់ជាដើម។ លោកអភិបាលរាជធានី បន្តថា ការនឿយហត់របស់អាជ្ញាធរយើង គឺជាពលិកម្មដ៏មានតំលៃ ដើម្បីសុខមាលភាព ប្រជាពលរដ្ឋយើង។

លោកអភិបាលបានណែនាំទៅគណៈបញ្ជាការខណ្ឌទាំង១៤ និងសមត្ថកិច្ចពាក់ពន្ធ័ ត្រូវពង្រឹងវិធានការការពារអោយបានម៉ត់ចត់បំផុត រួមទាំងវិធានការអប់រំ នៅតាមបេនឡាន, តាមច្រកចេញចូលរាជធានីភ្នំពេញ ឬកាត់បន្ថយការប្រើប្រាស់មធ្យោបាយធ្វើដំណើររួម ឬបន្ថយចំនួនមនុស្សជិះ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន វិធានការ ៣កុំ ៣ការពារ ពិសេសនៅពេលបងប្អូន វិលត្រឡប់ពីស្រុកកំណើតវិញ អាជ្ញាធរនឹងធ្វើតេស្តរហ័ស រកមេរោគកូវីដ១៩ ដើម្បីបង្ការទប់ស្កាត់ការឆ្លងកូវីដ១៩ ចូលក្នុងរោងចក្រសហគ្រាស ក្នុងរាជធានីភ្នំពេញ និងលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋយើងចេះការពារខ្លួនឯង និងក្រុមគ្រួសារខ្លួន។

បន្ថែមពីនេះ ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំឱ្យមន្ទីរធម្មការ និងសាសនា ក៏ដូចអាជ្ញាធរខណ្ឌ ពង្រឹងវិធានការទប់ស្កាត់ការចម្លងជំងឺកូវីដ.១៩ និងញែក កុំអោយមានការប្រមូលផ្តុំមនុស្សច្រើនតាមទីអារាមនានា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ បន្តពង្រឹងវិធានការការពារ តាមក្លឹបកំសាន្ត, បៀហ្គាដិន ខេធីវី និងទីតាំងប្រមូលផ្តុំមនុស្សច្រើន ដែលអាជ្ញាធរ ធ្លាប់បានបិទខ្ទប់កន្លងមក ត្រូវបន្តអនុវត្តវិធានការសុខាភិបាលជាបន្តទៀត ហើយបើហាងផឹកស៊ីជួបជុំណាមួយល្មើសការណែនាំ ត្រូវបិទជាបន្ទាន់ ហើយម្ចាស់ហាង ម្ចាស់ទីតាំងនោះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |