(ខេត្តស្ទឹងត្រែង)៖កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោក ឆេង សុវីន ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ ស.ស.ស បានដាក់លិខិតទៅឯកឧត្តម ម៉ុម សាវឿនអភិបាលខេត្តស្ទឹងត្រែង ដើម្បីសុំការអន្តរាគមន៍ និងចាត់វិធានការ ទៅលើលោក សាយ សុក្រាបទ មន្ត្រីប្រធានការិយាល័យ ក.ប.ប ខេត្តស្ទឹងត្រែង និងបក្ខពួក ករណីកំហែងយក គំរាមកំហែង និងញុះញង់ឲ្យប្រព្រឹត្តអំពើពុករលួយ (សូកប៉ាន់)។
សូមជម្រាបជូនថា កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅ ម្ចាស់ម៉ាត២៥០០៛បានដាក់ពាក្យស្នើសុំអន្តរាគមន៍មកសមាគមសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ ស.ស.ស ដើម្បីជួយសុំអន្តរាគមន៍ទៅក្រសួងស្ថាប័នពាក់ពន្ធ័ ក៏ដូចជារាជរដ្ឋាភិបាលក្នុងគោលបំណងជួយរកយុត្តិធម៌ចំពោះរូបគាត់ដែលជាអ្នករកស៊ីតូចតាច ក្រោយពីឈ្មោះ សាយ សុក្រាបទ និងបក្ខពួកចុះមកគំរាមកំហែង និយាយបំភិតបំភ័យ និង ជំរិតទារប្រាក់ចំនួន២០លានរៀល ជាថ្នូរបិទសំណុំរឿងមិនបញ្ជូនទៅតុលាការ។
គួរបញ្ជាក់ផងដែរថា កាលពីខែសីហា ឆ្នាំ២០២១ ឈ្មោះ សាយ សុក្រាបទ និងបក្ខពួក សរុបចំនួន០៦នាក់
អះអាងថាជាមន្រ្តី ក.ប.ប. ខេត្តស្ទឹងត្រែងបានចូលទៅទីតាំងម៉ាត់២៥០០៛មួយកន្លែងស្ថិតនៅក្រុងស្ទឹង
ត្រែង ខេត្តស្ទឹងត្រែង ដោយខុសច្បាប់ និង ខុសនីតិវិធី ថែមទាំងរុះរើអីវ៉ាន់ ពេញម៉ាត ដោយគ្មានសុំការ
អនុញ្ញាត នឹងបានធ្វើការដកហូតអាល់កុលសរុបចំនួន ១១កាន , ១ពីដុង និង ២២ដប ដោយចោទថា
អាល់កុលក្លែងក្លាយ។ឈ្មោះ សាយ សុក្រាបទ និងបក្ខពួក បានធ្វើការដកហូតអីវ៉ាន់យ៉ាងប្រញាប់ប្រញាល់
ដោយគ្មានការបិទតែមត្រឹមត្រូវនៅលើវត្ថុតាងឡើយ ដែលវត្ថុតាងទាំងនោះអាចមួលគម្រប់ដបអាល់កុល
ផ្លាស់ប្ដូរអង្គធាតុផ្សេងបានយ៉ាងងាយស្រួល ទំាងនេះជាក្ដីបារម្ភរបស់ម្ចាស់ម៉ាតខ្លាចខ្លួនក្លាយជាជនខុស
ច្បាប់ពុំបានដឹងខ្លួន ដូច្នេះខ្លួនបានសម្រេចដាក់ពាក្យបណ្ដឹងទៅកាន់សាលាដំបូងខេត្តស្ទឹង និងស្នើសុំឲ្យ
សមាគមជួយអន្តរាគមន៍ទៅស្ថាប័នពាក់ពន្ធ័ជួយរកយុត្តិធម៌ផង។
ប្រជាពលរដ្ឋ អាជីករ និងអ្នកវិនិយោគធំតូច សង្ឃឹមយ៉ាងមុតមាំថា រាជរដ្ឋាភិបាល ក៏ដូចជាអភិបាលខេត្ត
ស្ទឹងត្រែង ព្រមទាំងស្ថាប័នពាក់ពន្ធ័ មិនបណ្ដែតបណ្ដោយឲ្យមន្ត្រីខិលខូចមួយក្ដាប់តូច បន្តសកម្មភាព
បំផ្លាញសន្លឹកឆ្នោតរបស់រាជរដ្ឋាភិបាល និងកិច្ចខិតខំប្រឹងប្រែងរបស់គណៈពង្រឹងខេត្តតែងតែចុះមូល
ដ្ឋានយកចិត្តទុកដាក់ស្វែងរកទីផ្សារលើកទឹកចិត្តចំពោះប្រពជាពលរដ្ឋអាជីករគ្រប់ប្រភេទ។ទង្វើរបស់ឈ្មោះ
សាយ សុក្រាបទ និងបក្ខពួក មិនខុសពីអ្វីដែលហែកសន្លឹកឆ្នោតនោះឡើយព្រោះថាប្រាសចាក់ពីគោល
នយោបាយរបស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្តនិងក្រសួងពាណិជ្ជកម្មតែងគាំពារអាជីវករធំតូចគ្រប់វិស័យ
ក្នុងគោលបំណងកាត់បន្ថយភាពក្រីក្របង្កើតការងារជូនប្រជាពលរដ្ឋ ប៉ុន្តែ ឈ្មោះ សាយ សុក្រាបទ និងបក្ខ
ពួក បែរជាចុះមកធ្វើទុកបុកម្នេញ គៀបស៊ី ក្រោមលេសអនុវត្តច្បាប់ទៅវិញ ធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ជំនឿ
ការអនុវត្តច្បាប់៕