(មែនឆេស្ទើ)៖ ក្លិប Manchester United និងរៀបចំកន្លែងធ្វើការតេស្តមេរោគ COVID-19 សម្រាប់ថ្ងៃប្រកួតនៅកីឡដ្ឋាន Old Trafford ក៏ដូចជាមុនការប្រកូតប៉ះក្រុម Newcastle United ក្នុងសប្តាហ៍នេះនៃជើងទី១ សប្តាហ៍ទី៤ លីគកំពូលអង់គ្លេស Premier League 2021-22, នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១។
ក្លិប Man Utd ក៏បានលើកឡើងថា លក្ខខណ្ឌនិងភស្តុតាង ដែលបង្ហាញក្រោយទទួលបានការចាក់វ៉ាត់សាំងពេលលេញ និងក្លាយជារបស់ចាំបាច់ក្នុងលីគ Premier League ចាប់ពីថ្ងៃទី១ ខែតុលាខាងមុខនេះតទៅ ក្នុងនោះសម្រាប់អ្នកគាំទ្រដែលមានវ័យនៅចន្លោះ ១៨ឆ្នាំនិងត្រូវបញ្ជាក់ថាទទួលបានការចាក់ ២ដងឬទទួលបានការតេស្តអវិជ្ជមាន ក្នុងរយៈពេល ៤៨ម៉ោងមុននៃការប្រកួត។
ខណៈនេះជាការស្របតាមគោលការរបស់លីគ Premier League ហើយត្រូវបានដឹងថាអាចនិងអនុវត្តគ្រប់ពេលដែលលេងនៅកីឡដ្ឋាន Old Trafford នៃក្លិប Man Utd គ្រាដែលក្លិបរួមលីគ Brighton, Chelsea, Tottenham ក៏បានបង្ហាញថាបានរៀបចំរួចហើយចំពោះការធ្វើតេស្តលើអ្នកគាំទ្រ ដែលចូលទស្សនាការប្រកួតនៅកីឡដ្ឋានរបស់ពួកគេ៕