ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

អឺរ៉ុបកំពុងជម្រុញល្បឿនអភិវឌ្ឍន៍វ៉ាក់សាំង COVID-19 តាមរយៈកិច្ចព្រមព្រៀងទិញពីក្រុមហ៊ុននានា ដែលមានសង្ឃឹមផលិតជោគជ័យ

អឺរ៉ុបកំពុងជម្រុញល្បឿនអភិវឌ្ឍន៍វ៉ាក់សាំង COVID-19 តាមរយៈកិច្ចព្រមព្រៀងទិញពីក្រុមហ៊ុននានា ដែលមានសង្ឃឹមផលិតជោគជ័យ

 

(ព្រុចសែល)៖ សហភាពអឺរ៉ុប (EU) កំពុងរៀបចំផែនការ ក្នុងការជម្រុញល្បឿនអភិវឌ្ឍន៍វ៉ាក់សាំង COVID-19 តាមរយៈការបង្កើនកិច្ចព្រមព្រៀងជាមួយក្រុមទាំងឡាយ ដែលត្រូវបានគេមើលឃើញថា អាចមានសង្ឃឹមខ្ពស់ក្នុងការផលិតវាបានសម្រេច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២០។

នៅក្នុងសេចក្តីប្រកាសរបស់ EU ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃពុធ ប្លុកដ៏មានឥទ្ធិពលមួយនេះបាគូសបញ្ជាក់ថា ដើម្បីជម្រុញឲ្យការផលិតវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា កាន់តែមានសន្ទុះលឿនទៅមុខនោះ សហភាពអឺរ៉ុបកំពុងរៀបចំក្នុងការចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងនីមួយៗតែម្តង។ ជាថ្នូរនឹងសិទ្ធិក្នុងការទិញចំនួនវ៉ាក់សាំង ដែលត្រូវបានកំណត់ពីមុនមកហើយនោះ គណៈកម្មការអឺរ៉ុបនឹងផ្តល់ហិរញ្ញប្បទាន ដល់មួយផ្នែកថ្លៃដើម ដែលក្រុមផលិតវ៉ាក់សាំងត្រូវការ។ ថវិកាដែលត្រៀមផ្តល់ទៅឲ្យក្រុមហ៊ុនផលិតវ៉ាក់សាំងជាមុននេះ នឹងត្រូវចាត់ទុកថា ជាការបន្ថយការចំណាយលើវ៉ាក់សាំងពេលផលិតបានសម្រេច ដែលនឹងត្រូវទិញដោយរដ្ឋជាសមាជិករបស់ EU។

គួរបញ្ជាក់ថា រហូតមកដល់ពេលបច្ចុប្បន្ននេះ មិនទាន់មានប្រទេសណាមួយ អាចផលិតវ៉ាក់សាំង COVID-19 បានសម្រេចនៅឡើយទេ ប៉ុន្តែក្នុងគេឃើញសហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបកំពុងតែផុសផុលជាងគេ ក្នុងការអភិវឌ្ឍវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណានេះ តាមរយៈការជម្រុញទឹកចិត្តក្រុមហ៊ុនធំៗក្នុងស្រុករៀងៗខ្លួន ខណៈការធ្វើតេស្តទ្រង់ទ្រាយធំ ជាច្រើនដំណាក់កាលក៏កំពុងប្រព្រឹត្តទៅផងដែរ។ សហរដ្ឋអាមេរិករំពឹងថា វ៉ាក់សាំង COVID-19 របស់ខ្លួននឹងត្រូវបានផលិតបានជោគជ័យ នៅចុងឆ្នាំ២០២០៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |