(ម៉ិចស៊ិកូ)៖ កីឡាការិនីម៉ិកស៊ិក ផ្នែកប្រដាល់សកល Zacariaz Zapata បានទទួលរមណភាព ក្រោយរយៈពេល ៥ថ្ងៃបន្ទាប់ពីប្រកួតពីចាញ់ដោយសន្លប់ នៅទឹកទី៤ ក្រោមថ្វីដៃកីឡាការិនី Marie Pier Houle នៅការប្រកួត GVM Gala International នាសង្វៀន Montreal កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១។
ស្ថិតក្នុងការប្រកួតនោះដែរ Zacariaz Zapata បានប្រកួតក្នុងកម្រិតទម្ងន់ស្រាល (Welterweight) ទល់នឹងកីឡាការិនី Marie Pier Houle ដោយក្នុងទឹកទី៤ Zacariaz Zapata ត្រូវបានសន្លប់ ក្រោយពីការសម្រុកការវាយចំក្បាលទាំងឆ្វេង និងស្តាំ ហើយក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដែរ។
ក្នុងសេចក្តីថ្លែងការណ៍ពីស្ថាប័នប្រដាល់ លោក Yvon Michel បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា «នាង Zacariaz Zapata ក្រោយពីទទួលរងនូវការវាយយ៉ាងខ្លាំង នៅពេលនេះនាងបានស្លាប់ហើយនៅវេលាម៉ោង ៣៖៤៥នាទី ដែលវាជាទុក្ខសោកយ៉ាងខ្លាំង ដែលយើងបានដឹងពីគ្រួសាររបស់នាង ដោយយើងមានការសោកស្តាយជាខ្លាំង ចំពោះដំណឹងនេះ»៕