(តូរីន)៖ Cristiano Ronaldo បានចាត់ទុកព័ត៌មានចចាមអារាមថារូបគេនឹងចាកចេញពីក្លិបអ៉ីតាលី Juventus គ្រាន់តែជាពាក្យនិយាយប៉ុណ្ណោះ មិនអាចយកការពិតបានទេ។
ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ វ័យ ៣៦ឆ្នាំខាងលើនេះចូលលេងក្នុងជំនួបមិត្តភាពសម្រាប់ក្រុម Juventus ទល់នឹង Atalanta ក្នុងនាមកិច្ចសន្យាចាស់របស់គេនឹងផុតកំណត់ទឹកដី Turin រហូតដល់បំណាច់រដូវកាលក្រោយឯណោះ។
ដូចគ្នានោះដែរ Ronaldo ក៏បានសរសេរបង្ហោះនៅលើបណ្តាញសង្គម ដោយគាត់មិនបានបដិសេធដាច់ខាតថា ការផ្លាស់ប្តូរមួយអាចទៅរួច ឬប្តេជ្ញាអនាគតរបស់គាត់ចំពោះក្រុមអ៉ីតាលីនោះទេ ដោយគាត់ផ្តោតលើការងាររបស់គាត់តែប៉ុណ្ណោះ ទោះបីជាមានរបាយការណ៍ទាក់ទងគាត់ជាមួយក្លិប Real Madrid, Paris Saint-Germain និង Manchester City ក៏ដោយ។
លើសពីនេះទៀត Ronaldo ក៏បានធ្វើការរិះគន់ និងហៅពាក្យចចាមអារាមទាំងនោះថា «ជាការមិនគោរពខ្ញុំក្នុងនាមជាបុរស និងជាកីឡាករលេចធ្លោរ ១រូបទៀតផង។ និយាយតិច ហើយធ្វើសកម្មភាពច្រើនទៀតនេះ គឺជាបាវចនាណែនាំរបស់ខ្ញុំតាំងពីចាប់ផ្តើមអាជីពរបស់ខ្ញុំមក»។
គួរបញ្ជាក់ផងថា កាលពីព្រឹកថ្ងៃអង្គារម្សិលមិញ លោក Carlo Ancelotti អ្នកចាត់ការទូទៅក្លិប Real Madrid ក៏បានឆ្លើយតបថាចង់បាន Ronaldo ត្រឡប់ទៅវិញផងដែរ។ លោកថា «Ronaldo ជាកីឡាករនិម្មិតរូបក្នុងក្លិបដែលគួរឲ្យគោរពបំផុតពីខ្ញុំ។ ខ្ញុំតែងតែចិញ្ចឹមចិត្តចង់បានគាត់មករួមក្រុមវិញ និងខ្សែប្រយុទ្ធ Erling Haaland ក៏ដូចគ្នា»៕