(ប៊ែលហ្វាស់)៖ ក្រុមបាល់ទាត់តោខៀវ Chelsea បានគ្រងតំណែងជើងឯកពានបើករដូវកាល UEFA Super Cup 2021 នៅពេលយកឈ្នះគូប្រជែង Villarreal ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី ៦-៥ នៅក្រោយពេលប្រកួតពេញ ១២០នាទីស្មើគ្នា ១-១។
ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋាន Windsor Park ស្ថិតក្នុងទីក្រុង Belfast នៃប្រទេសសាធារណរដ្ឋអៀរឡង់ខាងជើងនោះ កីឡាករ Hakim Ziyech ជាអ្នករកបានគ្រាប់បើកឆាកឲ្យ Chelsea នៅនាទី២៧ ពីការបញ្ជូនរបស់មិត្តរួមក្រុម Kai Havertz តែយ៉ាងណា Gerard Moreno ជាអ្នករកបានគ្រាប់តាមស្មើ ១-១ នៅនាទី៧៣ រហូតដល់ចប់ការប្រកួតពេញម៉ោង ៩០នាទី និងថែម ១៥នាទី ២ដងកើតឡើងផងដែរ ដោយគ្មានគ្រាប់ស៊ុតបញ្ចូលទីគ្នាទៀតទេ។
ការសម្រេចទាត់បាល់ ១១ម៉ែត្រកាត់សេចក្តី ក្រុមរបស់លោក Thomas Tuchel ទាត់ចូល ៦គ្រាប់ នៅពេលម្ចាស់ជើងឯកពាន UEFA Europa League, Villarreal ទាត់ចូលតែ ៥គ្រាប់។
នេះជាលើកទី២ ផងដែរដែលក្រុមអង់គ្លេស Chelsea ឈ្នះជើងឯកពានបើករដូវកាលអឺរ៉ុប UEFA Super Cup ក្នុងចំណោមប្រជែងយកពាននេះ ៣លើកកន្លងមក៕