(បាសេឡូណា)៖ ដោយសារតែវិបត្តិហិរញ្ញវត្ថុ ក្លិបអេស្ប៉ាញ FC Barcelona បានប្រកាសជាផ្លូវការលើកបណ្តាញសង្គមថា កីឡាករខ្សែប្រយុទ្ធឆ្នើម Lionel Messi ចាកចេញពីក្លិបហើយ ដោយមិនបន្តកិច្ចសន្យាថ្មីនោះទេ ដោយកិច្ចសន្យាចាស់របស់គេ បានផុតកំណត់កាលពីខែកក្កដា ឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយ BBC ថ្ងៃទី០៦ ខែសីហា។
ដោយសារក្លិបជួបវិបត្តិហិរញ្ញវត្ថុកាលពីខែមុន FC Barcelona និងខ្សែប្រយុទ្ធ Messi បានព្រមព្រៀងលើកិច្ចសន្យាមួយដោយតម្រូវការបន្ថយប្រាក់ខែ ប៉ុន្តែក្លិប Barcelona គឺត្រូវលក់ចេញនូវកីឡាកររបស់គេខ្លះ ដើម្បីរកចំណូលមកបំពេញគោលការណ៍ហិរញ្ញវត្ថុរបស់ក្លិបវិញ ខណៈដែល Messi មានកិច្ចសន្យាជាមួយក្លិបនៃក្របខណណ្ឌបាល់ទាត់អេស្ប៉ាញ នៃតំបន់កាតាឡាំងដល់ឆ្នាំ២០២៦
ក៏ប៉ុន្តែលីគ La Liga តម្រូវឲ្យក្លិបមួយនេះកាត់បន្ថយប្រាក់ខែរបស់កីឡាករ និងការមកដល់កីឡាករថ្មីណាមួយ ដែលស្ថិតក្នុងគោលការណ៍រចនាសម្ព័ន្ធរបស់លីគមួយនេះ។
នេះជាការចាកចេញពីក្លិប FC Barcelona របស់កីឡាករជើងស៊ុតប្រចាំក្លិបដែល Messi បានចំណាយពេល អស់ ១៨ឆ្នាំជាមួយការរួមចំណែកជួយក្លិប ឈ្នះពានធំៗជាច្រើនមាន UEFA Champions League ៤លើក, FIFA Club World Cup ៣លើក និងពានលីគ La Liga ១០លើក ជាមួយការបង្ហាញខ្លួនបានប្រមាណ ៨១០ប្រកួត និងរកបាន ៦៨៣គ្រាប់គិតទាំងនៅជាឈុតយុវជនមកនេះ ដែលកីឡាករឈ្នះពាន Ballon D’Or ៦លើក៕