ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

ទីក្រុងហូជីមិញអនុវត្តវិធានការរឹតត្បិត ដ៏តឹងរ៉ឹងនៅពេលយប់ ចំពោះមុខស្ថានការណ៍កូវីដ-១៩ កាន់តែដុនដាប

ទីក្រុងហូជីមិញអនុវត្តវិធានការរឹតត្បិត ដ៏តឹងរ៉ឹងនៅពេលយប់ ចំពោះមុខស្ថានការណ៍កូវីដ-១៩ កាន់តែដុនដាប

(ហាណូយ)៖ មនុស្សច្រើនជាង ១០លាននាក់ ដែលកំពុងរស់នៅក្នុងទីក្រុងហូជីមិញ ត្រូវបានដាក់ឱ្យនៅក្រោម បម្រាមគោចរដ៏តឹងរ៉ឹងនៅពេលយប់ គិតចាប់ពីថ្ងៃចន្ទសប្តាហ៍តទៅ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល COVID-19 ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សពីមួយថ្ងៃទៅមួយថ្ងៃ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១។

បន្ទាប់ពីទទួលបានជោគជ័យក្នុងការទប់ស្កាត់ COVID-19 កាលពីឆ្នាំ២០២០ វៀតណាមឈានចូលដល់ពាក់កណ្តាលឆ្នាំ២០២១ បាននិងកំពុងកត់ត្រា ការកើនឡើងនៃករណីឆ្លង និងស្លាប់ ដែលបង្កឡើងដោយវីរុសបម្លែងថ្មី Delta ហើយជាវិធានការទប់ស្កាត់បន្ទាន់ អាជ្ញាធរបានដាក់ចេញវិធានការរឹតត្បិតជាច្រើន ក្នុងនោះរួមមានទាំងការបិទខ្ទប់កាលពីដើមខែកក្កដា ដែលប្រជាជនត្រូវបានអនុញ្ញាតឱ្យចាកចេញពីផ្ទះ តែនៅក្នុងករណីចាំបាច់ដូចជារកសេវាបន្ទាន់នានា ឬទិញម្ហូបអាហារតែប៉ុណ្ណោះ។

ក៏ប៉ុន្តែចាប់ពីថ្ងៃចន្ទសប្តាហ៍នេះតទៅ វិធានការតម្រូវឲ្យស្ថិតនៅក្នុងផ្ទះដ៏តឹងរ៉ឹង នឹងត្រូវចូលជាធរមានចាប់ពីម៉ោង ៦៖០០នាទីល្ងាច រហូតដល់ម៉ោង ៦៖០០នាទីព្រឹក ដោយមិនទាន់មានការកំណត់ថា តើវានឹងត្រូវបញ្ចប់នៅពេលណានោះទេ។ នេះជាវិធានការថ្មីទៀត បន្ថែមពីលើការបិទខ្ទប់ (lockdown) ទីក្រុងហូជីមិញរយៈពេល ១៥ថ្ងៃ ដែលត្រូវបានប្រកាសចេញ កាលពីចុងសប្តាហ៍មុន។

គួរបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ វៀតណាមមានករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១០៦,៣៤០ករណីក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥២៤នាក់ និងជាសះស្បើយ ២១,៣៤៨នាក់។ សម្រាប់តំបន់ដែលកំពុងផ្ទុះករណីឆ្លង COVID-19 ខ្លាំងជាងគេបំផុតរបស់វៀតណាម នោះគឺមជ្ឈមណ្ឌលឧស្សាហកម្ម ស្ថិតនៅភាគខាងជើងទីក្រុងហូជីមិញ ដោយករណីឆ្លងរហូតដល់ទៅជាង ៦២,០០០នាក់ឯណោះត្រូវបានកត់ត្រា គិតចាប់តាំងពីខែមេសា ឆ្នាំ២០២១៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |