បាល់ទាត់៖ ក្លិប Everton ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Rafael Benitez បាននាំយកកីឡាករទី៣ មកកាន់ទឹកដី Goodison ត្រៀមរដូវកាលថ្មីខាងមុខគឺខ្សែប្រយុទ្ធស្លាបរបស់ Bayer Leverkusen, Damarai Gray ក្នុងតំលៃ ១.៧លានផោន។
កីឡាករវ័យ ២៥ឆ្នាំរូបនេះបានចុះហត្ថលេខាលេងឱ្យក្លិបនៅ Merseyside មួយនេះរយៈពេល ៣ អមជាមួយលក្ខខណ្ឌបន្តបន្ថែមច្រើនឆ្នាំទៀត។ Damarai Gray គឺជាកីឡាករទី៣ ហើយដែលមកដល់ Everton ក្រោមរជ្ជកាលរបស់អតីតអ្នកចាត់ការ Liverpool លោក Rafael Benitez បន្ទាប់ពី Andros Townsend ពី Crystal Palace និងអ្នកចាំទីវ័យចាស់ Asmir Begovic។ រំលឹកថា Damarai Gray ធ្លាប់ជាសមាជិករបស់ Leicester City ដែលឈ្នះជើងឯក English Premier League លើកដំបូងនៅឆ្នាំ២០១៦។
កីឡាករដែលមានដើមកំណើតនៅទីក្រុង Birmingham រូបនេះបានចាកចេញពី Leicester City នៅឆ្នាំ២០២១ ខែមករាកន្លងមក ដោយចុះហត្ថលេខាលេងឱ្យ Leverkusen ១៨ខែតែមិនជោគជ័យឡើយដោយបង្ហាញខ្លួនបានត្រឹម ១២ប្រកួត និងរកបានតែមួយគ្រាប់ប៉ុណ្ណោះ៕