ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

អាជ្ញាធរទីក្រុងប៉េកាំងសម្រុកធ្វើតេស្តរក COVID-19 លើមនុស្សរាប់ម៉ឺននាក់ ក្រោយផ្ទុះករណីឆ្លងក្នុងផ្សារដ៏ធំមួយ

អាជ្ញាធរទីក្រុងប៉េកាំងសម្រុកធ្វើតេស្តរក COVID-19 លើមនុស្សរាប់ម៉ឺននាក់ ក្រោយផ្ទុះករណីឆ្លងក្នុងផ្សារដ៏ធំមួយ

(ប៉េកាំង)៖ គិតចាប់តាំងពីថ្ងៃអាទិត្យម្សិលមិញនេះ អាជ្ញាធរសុខាភិបាលទីក្រុងប៉េកាំង បានចាប់ផ្តើមការធ្វើតេស្តរក COVID-19 ក្នុងលក្ខណៈទ្រង់ទ្រាយធំនៅទូទាំងរដ្ឋធានីចិនមួយតែម្តង បន្ទាប់ពីមានការផ្ទុះឡើងករណីឆ្លងជាចង្កោមថ្មីនៅក្នុងផ្សារលក់ទំនិញមួយកន្លែង ខណៈវិធានការណ៍ទប់ស្កាត់នានា ត្រូវបានរឹតបន្តឹងឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នារសៀលថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០។

ការឆ្លងរីករាលដាល COVID-19 នៅក្នុងប្រទេសចិនត្រូវបានគ្រប់គ្រងយ៉ាងជោគជ័យ ក្រោមចំណាត់ការបិទទ្វារដ៏តឹងរ៉ឹង ដែលបានដាក់ចេញកាលពីដើមឆ្នាំនេះ នៅទីក្រុងវូហាន និងខេត្តហ៊ូប៉ី។ ប៉ុន្តែការរកឃើញចង្កោមថ្មី នៃការឆ្លងរីករាលដាលជំងឺនេះ ដែលមានជាប់ពាក់ព័ន្ធទៅនឹងផ្សារលក់ទំនិញ ដ៏ធំមួយនៅរដ្ឋធានីប៉េកាំង វាបានធ្វើឲ្យវិធានការទាំងនោះ វិលត្រឡប់មកវិញយ៉ាងតានតឹងបំផុត។

មន្ត្រីសុខាភិបាលបាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា ពួកគេមានគម្រោងធ្វើតេស្ត COVID-19 លើមនុស្សចំនួន ៤៦,០០០នាក់នៅក្នុងតំបន់ជុំវិញផ្សារលក់ទំនិញខាងលើ និងបានបង្កើតស្ថានីយ៍ធ្វើតេស្តចំនួន ២៤កន្លែង ដើម្បីបង្កភាពងាយស្រួលដល់ប្រជាជន។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលចិនក៏បានបញ្ជាក់ដែរថា ក្រោយការប្រកាសអំពីករណីឆ្លង COVID-19 ផ្ទុះឡើងនៅផ្សារលក់ទំនិញប្រចាំថ្ងៃ ស៊ីនហ្វាទី (Xinfadi) នៅថ្ងៃសុក្រសប្តាហ៍មុន អាជ្ញាធរបានរកឃើញអ្នកឆ្លងសរុប ០៦នាក់, ថ្ងៃសៅរ៍ចំនួន ៥៧នាក់ និងថ្ងៃអាទិត្យម្សិលមិញចំនួន ៣៦នាក់។

គួរជម្រាបថា ផ្សារលក់ទំនិញធំមួយនៅទីក្រុងប៉េកាំងឈ្មោះ ស៊ីនហ្វាទី (Xinfadi) និងតំបន់ជុំវិញមួយចំនួនទៀត ត្រូវបានបិទជាបណ្តោះអាសន្នកាលថ្ងៃសៅរ៍ ទី១៣ ខែមិថុនាកន្លងទៅនេះ ក្រោយពីបុគ្គលិកបម្រើការងារក្នុងនោះ រួមទាំងមនុស្សមួយចំនួនទៀតសរុប ០៦នាក់ ត្រូវបានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |