(ភ្នំពេញ)៖ ក្រោយពេលសេចក្ដីព្រាងច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចត្រូវបានរដ្ឋសភាអនុម័តជាស្ថាពរកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩កន្លងទៅ ដោយសង្កេតឃើញថា ពាណិជ្ជករមួយចំនួនដែលរកស៊ីតាមប្រព័ន្ធអនឡាញនៅតែព្រងើយកន្តើយមិនព្រមមកចុះបញ្ជីឲ្យបានត្រឹមជាមួយនាយកដ្ឋានចុះបញ្ជីនៃក្រសួងពាណិជ្ជកម្មឡើយ។
លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា«នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មនឹងធ្វើការកំណត់កាលបរិច្ឆេទក្នុងការអនុវត្តច្បាប់ដើម្បីផាកពិន័យទៅដល់អ្នករកស៊ីតាមប្រព័ន្ធអនឡាញមិនព្រមចុះបញ្ជីឲ្យបានត្រឹមត្រូវ»។
នេះបើយោងតាមប្រពភពដែលអង្គភាពយើងទទួលបានពី Fresh News
ប៉ុន្តែទោះបីជាយ៉ាងណាមុនធ្វើការផាកពិន័យនាយកដ្ឋាននឹងធ្វើការផ្សព្វផ្សាយ តាមរយៈសិក្ខាសាល ផ្សេងៗ និងទុកពេលវេលាឲ្យសហគ្រាសឯកបុគ្គលនិងក្រុមហ៊ុនមានការយល់ដឹងអំពីការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតឬអាជ្ញាប័ណ្ណតាមប្រពន្ធ័អេឡិចត្រូនិច។
សូមជម្រាបជូនថា យោងតាមច្បាប់ស្ដីពីពាណិជ្ជកម្មអេឡិចត្រូនិច មាត្រា២៦ បានចែងអំពីការផ្ដល់លិខិតអនុញ្ញាតឬអាជ្ញាបណ្ណ
១,អន្តរការី និងបុគ្គលផ្ដល់សេវាពាណិជ្ជកម្មតាមត្រូវសុំការអនុញ្ញាតឬអាជ្ញាបណ្ណពីក្រសួងពាណិជ្ជកម្មនិងក្រសួងប្រៃសណី និងទូរគមនាគមន៍។
២,ក្រសួងពាណិជ្ជកម្មផ្ដល់លិខិតអនុញ្ញាតឬអាជ្ញាបណ្ណរួមមាន៖
ក.លិខិតអនុញ្ញាតប្រកបអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិចសម្រាប់រូបវន្តបុគ្គល។
ខ.អាជ្ញាបណ្ណឲ្យប្រតិបត្តិការផ្ដល់សេវាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចសម្រាប់នីតិបុគ្គល។
៣,ក្រសួងប្រៃសណីនិងទូរគមនាគមន៍ផ្ដល់វិញ្ញាបនបត្រសេវាអនឡាញ។
៤,ការលើកលែង ការកំណត់ប្រភេទអាជ្ញាបណ្ណ បែបបទ និងនីតិវិធីនៃការផ្ដល់ការអនុញ្ញាតឬអាជ្ញាបណ្ណ ត្រូវកំណត់ដោយអនុក្រឹត្យ។
បើយោងតាម មាត្រា៥៦នៃច្បាប់ដដែលនេះ ចែងថា ត្រូវបញ្ឈប់សកម្មភាព ប្រតិបត្តិការអាជីវកម្មនិងត្រូវទទួលការផាកពិន័យមិនលើសពី១០លានរៀល ដែលអនុវត្តផ្ទុយនិងមាត្រា២៦ ករណីដែលមិនរាងចាលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ១ឆ្នាំទៅ៣ឆ្នាំនិងផាកពិន័យ២លានរៀល ទៅ៦លានរៀល៕