ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

ទីក្រុង​ហាណូយ​ធ្វើតេស្ត​គ្រប់​មនុស្ស​ទាំងអស់​មក​ពី​ទីក្រុង​ហូជីមិញ​

ទីក្រុង​ហាណូយ​ធ្វើតេស្ត​គ្រប់​មនុស្ស​ទាំងអស់​មក​ពី​ទីក្រុង​ហូជីមិញ​

វៀតណាម៖ ប្រទេស​វៀតណាមបាន​កត់ត្រា​អ្នក​ឆ្លង​ថ្មី​នៃ​វីរុស ​Covid-19 ចំនួន​ ៩០៥​នាក់​​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ដែល​នាំ​ឲ្យ​អ្នក​ឆ្លង​សរុប​នៅ​ប្រទេស​នេះកើន​ឡើង​ដល់​ ៣៥.៤០៩​នាក់​ និង​អ្នក​ស្លាប់​សរុប​ចំនួន ​១៣២​នាក់ បន្ទាប់ពី​បាន​កត់ត្រា​អ្នក​ស្លាប់​ថ្មី​ចំនួន​ ០៧​នាក់​។​

ខណៈ​ករណី​វីរុស COVID-19 ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​នៅ​ទីក្រុង​ហូជីមិញ អាជ្ញាធរ​នៅ​ទីក្រុង​ក្រុង​ហាណូយ​បាន​ទទូច​ថា ​អ្នក​ដែល​ធ្វើដំណើរ​មក​រដ្ឋធានី​នេះ​ពី​ភាគ​ខាង​ត្បូង​ត្រូវ​បាន​តាមដាន​ ធ្វើតេស្ត និង​ធ្វើ​ច​ត្តា​ឡី​ស័កដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​វីរុស​។​ ដោយសារតែ​ភាព​ស្មុគស្មាញ​នៃ​ការ​ផ្ទុះឡើង​នៃ​វីរុស Covid-19 ថ្មីនៅ​ក្នុង​ទីក្រុង​ហូជីមិញ ប្រជាជនត្រូវ​បាន​គេ​ស្នើ​សុំ​ឱ្យ​ទាញ​យក​កម្ម​ និង​ដំឡើង​កម្មវិធី​ដែល​មាន​ឈ្មោះថា ‘Y Tế HCM’ និង ‘Tổng đài 1022 នៅ​លើ iOS ឬ Android របស់​ពួកគេ​ដើម្បី​ងាយស្រួលក្នុង​ការ​ប្រកាស ​និង​មាន​បច្ចុប្បន្នភាព​ព័ត៌មាន​សុខភាព​។

កម្មវិធី ‘Y Tế HCM’ កំពុង​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ក្រុមហ៊ុន​ និង​អង្គភាព​រដ្ឋ​ជាង ៩.៦០០ រួមមាន​អង្គភាព​មន្ទីរពេទ្យ​ចំនួន ៦.២៧២​កន្លែង​សម្រាប់​ការប្រកាស​អំពី​សុខភាព​តាម​អេ​ឡិច​ត្រូ​និ​ច​។​ កម្មវិធី​ទូរស័ព្ទ​មានការ​ស្កេ​ន​លេខ​កូដ QR ដែល​អនុញ្ញាត​ឱ្យ​អ្នកប្រើប្រាស់​ស្កេ​ន​លេខ​កូដ QR ដែល​ឆ្លើយតប​មាន​ទីតាំងនៅ​ច្រក​ចូល​ក្រុមហ៊ុន ការិយាល័យ​រដ្ឋ ឬ​ហាង​ទំនិញ​ដើម្បី​អនុវត្ត​ដំណើរការ​ប្រកាស​សុខភាព​របស់​ពួកគេ​៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |