បាល់ទាត់៖ អាជ្ញាកណ្តាលសញ្ជាតិហូឡង់លោក Bjorn Kuipers ត្រូវបានជ្រើសរើសជាអាជ្ញាដឹកនាំការប្រកួតវគ្គផ្តាច់ព្រ័ត្រ Euro ២០២០ ឆ្នាំនេះក្នុងជំនួបរវាងអង់គ្លេស និងអ៊ីតាលី។
លោក Bjorn Kuipers ក៏បានក្លាយជាអាជ្ញាកណ្តាលហូឡង់ទី ១ ផងដែរដែលដឹកនាំការប្រកួតវគ្គផ្តាច់ព្រ័ត្រការប្រកួតបាល់ទាត់ជើងឯកទ្វីបអឺរ៉ុប។ បុរសវ័យ ៤៨ឆ្នាំរូបនេះក៏ធ្លាប់ដឹកនាំការប្រកួតរបស់អង់គ្លេស ក៏ដូចជាអ៊ីតាលីនៅវគ្គវិលជុំក្នុងពូល World Cup ២០១៤ នៅប្រេស៊ីលផងដែរ។ លោក Bjorn Kuipers គឺជាមន្ត្រីទី ៤ ក្នុងជំនួបរបស់អង់គ្លេសទល់នឹងក្រូអាស៊ីនៅ Euro ២០២០ នេះផងដែរ។ ការប្រកួតរវាងអង់គ្លេស និងអ៊ីតាលីនឹងធ្វើឡើងនៅយប់រំលងអធ្រាតថ្ងៃអាទិត្យឈានចូលចន្ទចុងសប្តាហ៍នេះ៕