ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូន នាយករដ្ឋមន្ដ្រីឡាវ ក្នុងឱកាសខួបទី៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតប្រទេសទាំងពីរ

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូន នាយករដ្ឋមន្ដ្រីឡាវ ក្នុងឱកាសខួបទី៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតប្រទេសទាំងពីរ

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសារលិខិតអបអរសាទរជូន លោកបណ្ឌិត ផាន់ខាំ វិផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសខួបលើកទី៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងកាទូតរវាងប្រទេសទាំងពីរ។

សារលិខិតដែល ទទួលបាននៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា« ជំនួសមុខឲ្យរាជរដ្ឋាភិបាល និងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមសម្តែងចេញនូវក្តីអបអរសាទរ និងជូនពរដ៏ប្រសើរថ្លៃថ្លាចំពោះ ឯកឧត្តម រដ្ឋាភិបាល និងប្រជាជនដ៏រួសរាយរាក់ទាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅក្នុងឱកាសដ៏អស្ចារ្យនៃការប្រារព្ធខួបឆ្នាំទី៦៥ នៃការបង្កើតទំនាក់ទំនងកាទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ។

សម្តេចបានថ្លែងថា «ខ្ញុំសូមយកឱកាសនេះ ដើម្បីធានាជូនចំពោះឯកឧត្តម នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្ញុំ ក្នុងការបន្តធ្វើការងារយ៉ាងជិតស្និទ្ធ ជាមួយឯកឧត្តម ដើម្បីធ្វើឲ្យទំនាក់ទំនង និងភាពជាដៃគូយុទ្ធសាស្ត្រ កាន់តែមានភាពស៊ីជម្រៅ ក៏ដូចជាការលើកស្ទួយការអភិវឌ្ឍជាតិនៃយើង, ឆ្លើយការប្រកួតប្រជែងថ្មីៗនេះ ទាំងនៅថ្នាក់តំបន់ និងសកល, ការរួមគ្នាទប់ទល់វិបត្តិ COVID-19 និងការចូលរួមថែរក្សាសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ប្រជាជនយើងទាំងពីរ ក៏ដូចជាសហគមន៍អាស៊ាន និងសកលលោកផងដែរ»

សូមជម្រាបថា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ គឺជាខួបលើកទី៦៥ឆ្នាំ នៃទិវាបង្កើតទំនាក់ទំនងកាទូតរវាងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនេះ លោក អាំភៃ គីនដាវង្ស ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថកិច្ច នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំនៅកម្ពុជា ក៏បានបង្ហាញនូវសារលិខិតអបអរសាទរមួយផងដែរ៕

ខាងក្រោមនេះជាសារលិខិតសម្តេចតេជោ ហ៊ុន សែន៖

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |