ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

សម្តេចតេជោ ហ៊ុន សែន ស្នើឯកអគ្គរដ្ឋទូតឆែកជំរុញកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ

សម្តេចតេជោ ហ៊ុន សែន ស្នើឯកអគ្គរដ្ឋទូតឆែកជំរុញកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់អគ្គរដ្ឋទូតឆែកប្រចាំនៅកម្ពុជា ឱ្យជួយជំរុញថែមទៀតនូវ កិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍធនធានមនុស្ស រវាងប្រទេសទាំងពីរ។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ ក្នុងឱកាសដែលសម្តេចបានអនុញ្ញាតឱ្យ លោក ម៉ាទីន វ៉ាវរ៉ា (Martin Vavra) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព។

លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានឱ្យថា ក្នុងជំនួបនេះ លោក ម៉ាទីន បានជម្រាបជូនសម្តេចតេជោថា បេសកកម្មរបស់លោក មកកាន់កម្ពុជានាពេលនេះ គឺធ្វើយ៉ាងណាពង្រីក និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ឲ្យកាន់តែរីកធំធាត់ឡើង និងស៊ីជម្រៅថែមទៀត។

លោកអគ្គរដ្ឋទូតបានបន្ថែមថា សាធារណរដ្ឋឆែក មានមនោសញ្ចេតនាខ្ពស់ និងអារម្មណ៍យ៉ាងជិតស្និទជាមួយនឹងកម្ពុជា។ ឈរនៅលើមូលដ្ឋាននេះ លោកបានសន្យាថា នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីជំរុញនិងលើកស្ទួយកិច្ចសហប្រតិបត្តិការ លើវិស័យនយោបាយ វិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម និងលើវិស័យវិនិយោគ។

ជាមួយគ្នានោះ លោកក៏បានជំរាបជូនសម្តេចតេជោដែរថា សាធារណរដ្ឋឆែក នឹងបន្តជួយដល់កម្ពុជា ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស។ ជាការឆ្លើយតប សម្តេចតេជោ បានសម្តែងនូវការស្វាគមន៍ និងអបអរជូនចំពោះ លោក ម៉ាទីន វ៉ាវរ៉ា ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំនៅកម្ពុជា។

សម្តេចបានថ្លែងអំណរគុណ ដល់ប្រជាជន និងរដ្ឋាភិបាលសាធារណរដ្ឋឆែក ដែលបានជួយដល់កម្ពុជា ពីអតីតកាលលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច។ ពីនោះទៅទៀត ឆែកក៏បានលុបបំណុលមួយចំនួនធំ ហើយបំណុលដែលសេសសល់ បានបង្វែរមកជួយកម្ពុជាវិញ តាមរយៈការសាងសង់សាលារៀន និងវិស័យសង្គមកិច្ចជាដើម។

សម្តេចតេជោ ក៏បានជម្រាបជូនលោកអគ្គរដ្ឋទូតដែរថា កម្ពុជាកំពុងតែជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលអាចចាក់បានដល់ទៅ១០លាននាក់ ត្រឹមតែវិច្ឆិកាខាងមុខ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |