(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីកែសម្រួលលក្ខខណ្ឌ ក្នុងការបញ្ចប់ការព្យាបាលអ្នកជំងឺកូវីដ១៩ សម្រាកព្យាបាលនៅតាមផ្ទះ អ្នកជំងឺកូវីដ១៩ នៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល និងអ្នកជំងឺកូវីដ-១៩ កម្រិតមធ្យម និងធ្ងន់ នៅមន្ទីរពេទ្យព្យាបាលជំងឺកូរីដ១៩។
ក្រសួងសុខាភិបាលបញ្ជាក់ថា ការកែសម្រួលនេះ ធ្វើឡើងយោងលើការអនុវត្តជាក់ស្តែង ក្នុងការព្យាបាលកូវីដ-១៩ នៅកម្ពុជា និងអនុសាសន៍របស់អង្គការ សុខភាពពិភពលោក ស្តីពីលក្ខខណ្ឌបញ្ចប់ការព្យាបាលអ្នកជំងឺវីដ-១៩ ក្រសួងសុខាភិបាល៕
ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលទាំងស្រុង៖