ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

បារាំងប្រាប់ចិនឲ្យផ្តោតតែលើការប្រយុទ្ធប្រឆាំង COVID-19 ទៅ ក្រោយរងការព្រមានជុំវិញកិច្ចព្រមព្រៀងលក់អាវុធឲ្យតៃវ៉ាន់

បារាំងប្រាប់ចិនឲ្យផ្តោតតែលើការប្រយុទ្ធប្រឆាំង COVID-19 ទៅ ក្រោយរងការព្រមានជុំវិញកិច្ចព្រមព្រៀងលក់អាវុធឲ្យតៃវ៉ាន់

(ប៉ារីស)៖ បារាំងបានឆ្លើយតបចំពោះការព្រមានពីចិន ជុំវិញកិច្ចព្រមព្រៀងលក់អាវុធទៅឲ្យកោះតៃវ៉ាន់ ដោយថាទីក្រុងប៉េកាំងគួរផ្តោតតែទៅ​ការប្រយុទ្ធប្រឆាំង COVID-19 វិញ ទើបប្រសើរជាង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា ឆ្នាំ២០២០។

ក្រសួងការបរទេសចិនបានលើកឡើងថា តៃវ៉ាន់ជាផ្នែកមួយរបស់ចិន ហើយប្រទេសទាំងឡាយណា ដែលមានទំនាក់ទំនងការទូតផ្លូវការ​ជាមួយទីក្រុងប៉េកាំង គឺត្រូវតែគោរព «គោលនយោបាយចិនតែមួយ»។ កាលពីថ្ងៃពុធសប្តាហ៍នេះ ក្រសួងការបរទេសចិនក៏បានឆ្លើយតប​ទៅវិញថា ទីក្រុងប៉ារីសមិនបានប្រាសចាកពី «គោលនយោបាយចិនតែមួយ» ឡើយ តាំងតែពីឆ្នាំ១៩៩៤មក ប៉ុន្តែអ្វីដែលគួរផ្តោតសំខាន់​នាពេលបច្ចុប្បន្ននេះ គឺការប្រយុទ្ធប្រឆាំងជំងឺឆ្លងរាតត្បាត COVID-19។

គួរជម្រាបថា ការកើតមានឡើងនៃបញ្ហាវិវាទខាងលើចំពេលនេះ អាចចាត់ទុកថាជាស្ថានការណ៍លំបាកមួយសម្រាប់បារាំង ព្រោះបារាំង​កន្លងមក បានបញ្ជាទិញម៉ាសរាប់សិបលានបន្ទះពីចិន សម្រាប់ប្រយុទ្ធប្រឆាំង COVID-19។ រីឯកាលពីខែមេសា ក្រសួងការបរទេសបារាំង ក៏បានកោះហៅអគ្គរដ្ឋទូតចិន ជុំវិញការបង្ហោះសាររិះគន់កិច្ចប្រឹងប្រែងរបស់ប្រទេសលោកខាងលិច ក្នុងការដោះស្រាយវិបត្តិ COVID-19 ផងដែរ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |