(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់អំពីការស្លាប់របស់មនុស្ស ចំនួន៤នាក់បន្ថែមទៀត ដោយសារជំងឺកូវីដ១៩។ ក្នុងនោះ៣នាក់ស្លាប់នៅភ្នំពេញ និងម្នាក់ស្លាប់នៅខេត្តកំពង់ចាម ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ កើនរហូតដល់១០៦នាក់នៅទូទាំងប្រទេស៕