នំពេញ)៖ ក្រសួងសុខាភិបាល សេចក្ដីណែនាំពីការប្រើប្រាស់តេស្ដរហ័សរកជំងឺកូវីដ១៩ ក្នុងសេវាសុខាភិបាលឯកជនស្របច្បាប់ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងដែល ទទួលបានមុននេះបន្តិច។
ក្នុងសេចក្ដីណែនាំចំនួន១៣ទំព័រ ក្រសួងសុខាភិបាល បានអះអាងថា គោលការណ៍ណែនាំនេះ ត្រូវបានបង្កើតឡើងសម្រាប់ឲ្យមូលដ្ឋានសុខាភិបាលឯកជន ស្របច្បាប់ ប្រើប្រាស់តេស្ដរហ័ស ដែលអនុញ្ញាតដោយក្រសួងសុខាភិបាល ក្នុងគោលបំណងធ្វើការញែកអ្នកជំងឺ ដែលមកទទួលសេវាព្យាបាល ដើម្បីកាត់បន្ថយហានិភ័យ នៃការចម្លងជំងឺកូវីដ១៩ នៅក្នុងការផ្ដល់សេវាសុខាភិបាល និងចូលរួមធានានិរន្ដរភាព នៃការផ្ដល់សេវាថែទាំង និងព្យាបាលជំងឺ នៅក្នុងសេវាសុខាភិបាលឯកជន។
ក្នុងសេចក្ដីណែនាំ បានពន្យល់លម្អិត នៃការប្រើប្រាស់តេស្ដរហ័សនេះផងដែរ៕
ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល៖