(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីណែនាំបន្ទាន់មួយ លើវិធានការលម្អិតដើម្បីរឹតបណ្តឹងការអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ (LOCKDOWN) រាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ នេះបើយោងតាមសេចក្តីណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលទទួលបានផ្លូវការពីសម្តេចតេជោនាយករដ្ឋមន្រ្តី។
សេចក្តីណែនាំបញ្ជាក់ថា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តសេចក្តីសម្រេចលេខ ៤៩ សសរ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងសេចក្តីសម្រេចលេខ ៥០ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ស្តីពីការកែសម្រួលវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល ជាពិសេស ដើម្បីកាត់ផ្តាច់ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឲ្យបានឆាប់រហ័ស និងជាអតិបរមា រាជរដ្ឋាភិបាល សូមធ្វើការណែនាំនូវវិធានការអនុវត្តលម្អិតដែលត្រូវរឹតបន្ដឹងបន្ថែមទៀត៖