កំពង់ចាម ៖ ក្រោយពីទទួលបានដំណឹងពីពលរដ្ឋថានៅភូមិ ឈើទាល ឃុំ ផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២១ មានក្រុមញៀនល្បែងបញ្ចល់មាន់លួចបើកសង្វៀន លោក នួន រឿន អ្នកយកព័ត៌មានប្រចាំអង្គភាព ANhot news បានធ្វើដំណើរជាក្រុមក្នុងគោលបំណងផ្តិតយករូបភាពដើម្បីរាយការជូនមន្ត្រីថ្នាក់ស្រុកខេត្តកំពង់ចាម មកធ្វើការហាមឃាត់ទីតាំងល្បែងសុីសងខុសច្បាប់ ជាពិសេស ជាសវាងមានការជួបជុំដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
តែជាអកុសលអ្នកសារព័ត៌មានខាងលើត្រូវបានរារាំងពីជនអន់ពាលមួយក្រុមកាងបទល្មើសវៃកំទេចកញ្ចក់រថយន្តខ្ទេចសឹងទាំងស្រុង។
ក្រោយមានហិង្សាលើអ្នកសារព័ត៌មានលោក នួន រឿន ក៍រត់ទៅប្តឹងនៅអធិការស្រុកជើងព្រៃ តែប៉ូលិសមិនទទួលបណ្តឹង ជនរងគ្រោះក៍រត់ទៅប្តឹងកងរាជអវុធហត្ថស្រុកជើងព្រៃក៍គេមិនទទួលដែរ ជនរងគ្រោះ ក៍ ហៅទូរសព្ទទៅឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រៀបរាប់ដំណើររឿងខាងលើ ឯកឧត្ដម អ៊ុន ចាន់ដា ក៍បញ្ជារភ្លាមមកអជ្ញាធរស្រុកជើងព្រៃស្រាវជ្រាវរឿងនេះជាបន្ទាន់។
ក្រោយពីទទួលបានបទបញ្ជារយ៉ាងមឺងមាត់ពីអភិបាលខេត្តកំពង់ចាម លោកវរសេនីយ៍ទោ ជាង សែ អធិការរងទទួលផែនសណ្តាប់ធ្នាប់ ក៍បានហៅអ្នកសារព័ត៌មានដែលរងគ្រោះមកអធិការស្រុកជើងព្រៃដើម្បីសួរនាំ។
ស្រាប់តែលិចមុខលោកវរសេនីយ៍ កាំង គឹមហុង អធិការរងស្រុកជើងព្រៃមកបំភ្លៃថាករណីហិង្សាខាងលើគឺជារឿងគ្រោះថ្នាក់ចរាចរណ៍ទៅវិញដោយយកមនុស្សម្នាក់ចូលមកទទួលកំហុសហើយសងទៅជនរងគ្រោះដែលខូចខាតរថយន្តចំនួន$500ដើម្បីបញ្ចប់រឿង។
ដោយមានការភ័យខ្លាចពីជនអន់ពាលធ្វើបាបតាមផ្លូវម្តងទៀត លោក នួន រឿន អ្នកយកព័ត៌មាន ក៍សុខចិត្តខាំមាត់សង្កត់ចិត្តទទួលលុយពីលោក វរសេនីយ៍ កាំង គឹមហុង អធិការរងស្រុកជើងព្រៃហើយក៍បើករថយន្តទាំងខូចខាតត្រឡប់មកស្នាក់ការសារព័ត៌មានរបស់ខ្លួនវិញទាំងអស់សង្ឃឹម។
យោងតាមប្រភពពីពលរដ្ឋបានឲ្យដឹងថាទីតាំងជល់មាន់ខាងលើគឺបើកលេងរាល់ថ្ងៃដោយមិនខ្វល់ពីជំងឺឆ្លងកូវីដ១៩អីទេ ហើយរឿងវៃអ្នកកាសែតក៍មិនមែនតែម្តងនឹងដែរគឺច្រើនលើកច្រើនសារមកហើយ យ៉ាងច្រើនគេប្រឌិតរឿងពីហិង្សាដោយចេតនាទៅជារឿងគ្រោះថ្នាក់ចរាចរណ៍ទៅវិញ។
សង្ឃឹមថាឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នឹងបើកការស្រាវជ្រាវរឿងខាងលើនេះដើម្បីស្វែករកយុត្តិធម៌ជូនជនរងគ្រោះ។អត្ថបទ នាយភ្លុក