ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យលោកស្រី ឆៃ ឡេឈីង ឯកអគ្គរដ្ឋទូតថ្មីរបស់សិង្ហបុរីប្រជានៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន

សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យលោកស្រី ឆៃ ឡេឈីង ឯកអគ្គរដ្ឋទូតថ្មីរបស់សិង្ហបុរីប្រជានៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន

(ភ្នំពេញ)៖ បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា នៅក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន និងលោកស្រីឯកអគ្គរដ្ឋទូត បានលើកឡើងពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សិង្ហបុរី ដែលមានតាំងពីយូរលង់មក។

លោកស្រីឯកអគ្គរដ្ឋទូត ឆៃ ឡេឈីង បានកត់សម្គាល់ថា ប្រទេសទាំងពីរមានទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការល្អ ទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ បច្ចេកទេស និងការអភិវឌ្ឍធនធានមនុស្សផងដែរ។

លោកស្រី បានលើកឡើងដែរថា ប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើន ដែលអាចស្វែងរកកិច្ចសហប្រតិបត្តិការរួមគ្នា។ ក្នុងន័យនេះ លោកស្រីអគ្គរដ្ឋទូត បានបង្ហាញការប្តេជ្ញាថា លោកស្រី នឹងប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពរឹងមាំ និងរីកចម្រើនឡើងថែមទៀត។

សម្តចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្វាគមន៍នូវការប្តេជ្ញាចិត្តរបស់លោកស្រីឯកអគ្គរដ្ឋទូត។ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកពីឧបសគ្គមយយចំនួន ដែលបង្កឡើងដោយជំងឺកូវីដ១៩ផងដែរ។ សម្តេចតេជោ បានគូសបញ្ជាក់ថា ជំងឺកូវីដ១៩ បានបំផ្លាញមនុស្សជាតិគ្រប់គ្នា ដាក់គម្លាតពីគ្នា ក្នុងសូម្បីជំនួបនាពេលនេះត្រូវពាក់ម៉ាស់ពេលសន្ទនាគ្នាផងដែរ។

សម្តេចតេជោ បានបន្ថែមថា ទោះបីមានឧបសគ្គដ៏លំបាកយ៉ាងណាក្តី តែគប្បីជម្នះបញ្ហាទាំងនេះ ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ក្នុងន័យនេះ សម្តេចតេជោ បានផ្តល់ទស្សនទានថា កម្ពុជា និងសិង្ហបុរី ត្រូវជំរុញទំនាក់ទំនង និងជំរុញការអនុវត្តរាល់កិច្ចព្រមព្រៀង និងអនុស្សារណៈទាំងឡាយ ដែលបានចុះកន្លងមក។ បន្ថែមពីលើនោះ ត្រូវស្វែងរកនូវកិច្ចសហប្រតិបត្តិការផ្សេងៗទៀត ស្របតាមសក្តានុពលដែលប្រទេសទាំងពីរកំពុងមាន។

សូមបញ្ជាក់ថា នៅក្នុងជំនួបនេះលោកស្រីឯកអគ្គរដ្ឋទូត បានបង្ហាញក្តីរីករាយ និងមានកិត្តិយស ដែលត្រូវបានតែងតាំងមកបំពេញការងារនៅកម្ពុជា។ លោកស្រី បានអរគុណសម្តេចតេជោ ដែលបានឆ្លៀតពេលពីការងារដ៏មមាញឹកទទួលជួបលោកស្រី។

លោកស្រី បានកោតសរសើរការដឹកនាំរបស់សម្តេចតេជោ ហើយបានសម្តែងការអបអរសាទរសម្តេចតេជោ ដែលបានដឹកនាំកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍយ៉ាងឆាបរហ័ស។ ជាពិសេសការសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយជាប់ៗគ្នា និងកាត់បន្ថយភាពក្រីក្របានឆាប់រហ័ស៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |