(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ញើសាររំលែកទុក្ខជូនក្រុមគ្រួសារមន្ដ្រីនគរបាលចំនួន២រូប ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
ក្នុងសារលិខិតនោះសម្ដេចក្រឡាហោម ស ខេង បានផ្ញើជូនលោកស្រី ហេង ធី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពលោកអនុសេនីយ៍ត្រី គឹម ឃីស៊ុន ជាមន្ត្រីនាយកដ្ឋានអក្សរសំងាត់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃដែលបានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១។
សម្ដេចក្រឡាហោម ស ខេង ក៏បានផ្ញើសាររំលែកមរណទុក្ខជូនលោកស្រី វ៉េង សុម៉ាលី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពលោកវរសេនីយ៍ត្រី ឡៅ វណ្ណា មន្ត្រីនាយកដ្ឋានអង្គរក្ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិដែលបានទទួលមរណភាពកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ផងដែរ។
សូមជម្រាបថា រហូតដល់ពេលនេះ មានអ្នកជំងឺ ៣នាក់ហើយ បានស្លាប់ដោយសារជំងឺកូវីដ១៩៖
*ទី១៖ បុរសជនជាតិខ្មែរ អាយុ៥០ឆ្នាំ បានស្លាប់នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១
*ទី២៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ ងឿន សុថានី អាយុ៦២ឆ្នាំ បានស្លាប់នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ (ភរិយា លោក ហួរ ឡាវី)
*ទី៣៖ បុរសជនជាតិខ្មែរ ឈ្មោះ គឹម ឃីស៊ុន អាយុ៤៦ឆ្នាំ បានស្លាប់នៅមន្ទីរមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១៕