ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

សម្តេច​តេ​ជោ ​​ប្រកាស​ឲ្យ​មាន​ការ​បូជា​ប្រសិន បើ​មាន​ករណី​ស្លាប់​ ដោយសារ​កូ​វីដ​១៩

សម្តេច​តេ​ជោ ​​ប្រកាស​ឲ្យ​មាន​ការ​បូជា​ប្រសិន បើ​មាន​ករណី​ស្លាប់​ ដោយសារ​កូ​វីដ​១៩

ភ្នំពេញ ៖ ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​​បញ្ជាក់​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ រៀបចំ​កន្លែង​បច្ឆាបូជា​សព​ ប្រសិនបើ​មាន​ករណី​ស្លាប់​ដោយសារ​កូវីដ​–១៩​ ។ សម្ដេចតេជោ បញ្ជាក់​ថា ​ការបូជា​នេះ ​មិនមែន​ប្រទេស​កម្ពុជា​គ្មាន​ដី​សម្រាប់​បញ្ចុះ​ទេ ​ពោល​គឺ​ដើម្បី​បាន​ធាតុ​ជូន​ដល់​សាច់ញាតិ​របស់​ជនរងគ្រោះ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​សាសនា ​របស់​គេ​តែប៉ុណ្ណោះ​។

យោង​តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ​ហ៊ុន សែន ​តាមរយៈ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ​(​តេ​លេ​ក្រាម​) នៅ​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២១​នេះ ​សម្តេច​តេ​ជោ ហ៊ុន សែន ​បាន​ប្រសាសន៍​ថា ​ ក្រោយពី​សម្តេច​មានការ​ពិភាក្សា​យ៉ាង​ម៉ត់ចត់​រួច​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ​ឯកឧត្តម ម៉ម ប៊ុនហេង រួចហើយនោះ ​សម្តេច​ បានសម្រេច ត្រូវតែ​បូជា​ចំពោះ​ជនរងគ្រោះ​ ដែល​បាន​បាត់បង់​ជីវិត ដោយសារ​ករណី​មេរោគ​កូ​វីដ​–១៩​នេះ បើទោះបីជា​ទំនៀមទម្លាប់​ជនជាតិ​ខ្លះ​ មិនអាច​ធ្វើការ​បូជា​ក៏ដោយ​នោះ​។

ជាមួយគ្នា​នោះដែរ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដុ្ឋ​មន្ត្រី​ ក៏បាន​បញ្ជា​ឲ្យ​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់ ​ត្រៀម​កន្លែង​ដ៏​សមស្រប​មួយ ​ដើម្បី​ធ្វើ​បច្ឆា​សម្រាប់​បូជាសព ​ជនរងគ្រោះ ​ដែល​បាន​​ស្លាប់​ហើយ​បច្ឆា​នោះ ​ក៏​អនុញ្ញាត​ឲ្យ​រៀបចំ​បូជា​ប្រជាពលរដ្ឋ​ធម្មតា​ បាន​ផងដែរ​។

សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ផងដែរ​ថា ​បើទោះបី​ប្រទេស​កម្ពុជា ​នាពេល​បច្ចុប្បន្ននេះ​ពុំទាន់​មាន​ករណី​ស្លាប់​ដោយសារ​មេរោគ​កូ​វីដ​–១៩​ក្តី ប៉ុន្តែ​វា​ការ​ត្រៀម​មួយ​សម្រាប់​ផ្តល់​ភាព​ងាយស្រួល​កុំ​ឲ្យ​បាត់​នូវ​ម្ចាស់ការ ​នាពេល​ដែល​ករណី​នេះ ​បាន​​កើតឡើង ។ ​សម្តេច​ ក៏បាន​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ​ជាពិសេស​ក្រសួងសុខាភិបាល​ និង​ក្រសួងយុត្តិធម៌​ក៏​ត្រូវ​តាក់តែង​អនុក្រឹត្យ​ដោយ​លម្អិត​មួយ​ទាក់ទង​នឹង​អ្នកជំងឺ​កូ​វីដ​–១៩​នេះ​ផងដែរ​។

សូមបញ្ជាក់ថា គិត​ត្រឹម ថ្ងៃទី ៩ ខែមីនា ឆ្នាំ​២០២១​នេះ ប្រទេស​កម្ពុ​ជា​មាន​ករ​ណី​ឆ្លង​មេរោគ​កូ​វីដ​១៩​ចំនួន​១០៦០​នាក់​ ​ក្នុងនោះ ​អ្នកជា​សះស្បើយ​មាន​ចំនួន​៥៣៨​នាក់ ​និង​អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន​៥២១​នាក់​។ ​យ៉ាងណាក៏ដោយ​រហូតដល់​ថ្ងៃនេះ​ ប្រទេស​កម្ពុជា​ ពុំ​មាន​ករណី​ស្លាប់បាត់​បង់ជីវិត​ ដោយសារ​មេរោគ​កូ​វីដ​១៩-​នេះឡើយ​៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |