(ភ្នំពេញ)៖លោកឈ្មោះ ព្រីង សារ៉ាត់ ភេទប្រុស ដែលមានអាសយដ្ឋានស្ថិតនៅភូមិឬស្សីជ្រុំ ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ ត្រូវបានតុលាការចេញដីកាកោះឲ្យចូលមកបំភ្លឺដើម្បីដោះស្រាយរឿងបំណុលសរុបចំនួន កន្លះសែនដុល្លាអាមេរិក(៤០,០០០ដុល្លារ)។
សូមជម្រាបជូនថា យោតាមពាក្យបណ្ដឹង ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៩ ឈ្មោះ ព្រីង សារ៉ាត់ បានមកសុំខ្ចីប្រាក់ពីដើមបណ្ដឹងចំនួនៈ ៤០.០០០ $ (បួនម៉ឺនដុល្លាអាមេរិក) ដោយគិតអត្រាការប្រាក់ចំនួន ១២០០០$ (ពីរពាន់ដុល្លាអាមេរិក) ក្នុងរយៈពេល ០៦ខែ គិតចាប់ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ដល់ ៣០ ខែមិថុនា ឆ្នាំ២០២០។ ស្រាប់តែដល់ថ្ងៃកំណត់ត្រូវទូទាត់ប្រាក់ ឈ្មោះ ព្រីង សារ៉ាត់ បានស្នើសុំពន្យាពេលក្នុងការទូទាត់ប្រាក់ដើម និងការប្រាក់ សងមកដើមបណ្ដឹង ហើយខ្លួនបានស្នើសុំធ្វើកិច្ចព្រមព្រៀងទទួលស្គាល់បំណុល និងធានាសង នូវបំណុលចំនួន ៥២០០០$ (ប្រាំម៉ឹនពីរពាន់ដុល្លាអាមេរិក) ដែលខ្លួនជំពាក់ដើមបណ្ដឹង ដោយអាងខ្លួនជាមនុស្សធ្លាប់មានទំនាក់ទំនងរ៉ាប់អានគ្នា ទើបដើមបណ្ដឹងបានសម្រេចចិត្តយល់ព្រមពន្យាពេល។
សូមជម្រាបជូនថា៖ ចាប់តាំងពីថ្ងៃចុះកិច្ចព្រមព្រៀងរហូតមកទល់បច្ចុប្បន្ន ឈ្មោះ ព្រីង សារ៉ាត់ ពុំដែលបានទូទាត់សងបំណុលដើមបណ្ដឹងឡើយ ក្រោយឃើញរោគសញ្ញានៃការឆបោក របស់ឈ្មោះព្រីង សារ៉ាត់ ទើបម្ចាស់បំណុលទើបដើមបណ្ដឹងសម្រេចចិត្តប្ដឹងចូលមកសាលាដំបូងរាជធានីភ្នំពេញដើម្បីរកយុត្តិធម៌អោយខ្លួនតាមច្បាប់ជាធរមាន។
មហាជនកំពុងតែមានការងឿងឆ្ងល់ ថាតើ លោក ព្រីង សារ៉ាត់ ជាអ្នកណា? ប៉ុន្តែ បើតាមរូបភាពប៉ុន្មានសន្លឹក នេះបង្ហាញថា លោក ព្រីង សារ៉ាត់ប្រហែលជាអ្នកជំនួញដែរហើយ ក្នុងសំណុំរឿងនេះ មហាជនកំពុងរងចាំមើលចំណាត់ការរបស់តុលាការ ដើម្បីជនរងគ្រោះទទួលបាននូវយុត្តិធម៌យ៉ាងពិតប្រាកដ៕