(ភ្នំពេញ)៖ បន្ទាប់ពីពិនិត្យលើបញ្ជីអ្នកទោសរួចមក ក្រសួងយុត្តិធម៌បានសម្រេចធ្វើសំណើរជូនប្រមុខរាជរដ្ឋាភិបាលដើម្បីពិនិត្យ និងសម្រេចទូលថ្វាយព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការផ្តល់ការអនុគ្រោះទោស ដល់ទណ្ឌិតសរុប៨៤ នាក់ សម្រាប់បុណ្យពិសាខបូជា ឆ្នាំ២០២០នេះ។
ក្នុងចំណោមទណ្ឌិតសរុប៨៤ នាក់ មាននារី ០៨ នាក់ ដែលក្នុងនោះមានការសម្រេចស្នើសុំ បន្ថយទោស៦ខែ ចំនួន៣៤នាក់ (ស្រី០៣នាក់), បន្ថយទោស៩ខែ ចំនួន២១នាក់ (ស្រី០១នាក់), បន្ថយទោស១២ខែ ចំនួន១៩នាក់ (ស្រី០២នាក់) និងលើកលែងទោសចំនួន ១០នាក់ (ស្រី០២នាក់)។
ការស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតសម្រាប់បុណ្យពិសាខបូជា ឆ្នាំ២០២០នេះ មានចំនួនកើនឡើងជាងមុនតិចតួច ខណៈកាលពីឆ្នាំ២០១៩ សម្រាប់បុណ្យពិខាងបូជានេះ រាជរដ្ឋាភិបាល ក៏បានសម្រេចស្នើសុំ បន្ថូយបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិត៧៧រូប ក្នុងនោះមានស្រ្តី៩រូបផងដែរ។
ក្នុងមួយៗឆ្នាំ កម្ពុជាមានកម្មវិធីលើកលែង និងបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន៣លើក ក្នុងនោះរួមមាននៅបុណ្យចូលឆ្នាំ បុណ្យអុំទូក និងបុណ្យពិសាខបូជា។ ការលើកលែង និងបន្ធូរបន្ថយទោសដល់ទណ្ឌិតនេះ ធ្វើឡើងតាមសំណើរបស់នាយករដ្ឋមន្រ្តី៕