អាមេរិក៖ នៅក្នុងការថ្លែងសុន្ទរកថាលាដ៏រំជួលចិត្តមួយ ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden បានសន្យាថា ទោះបីជាលោកចាកចេញទៅកាន់ទីក្រុង Washington DC ដើម្បីស្បថចូលកាន់តំណែងក៏ដោយ លោកនឹងនៅតែជាកូនប្រុសមានមោទនភាពរបស់រដ្ឋ Delaware។ ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយ នៅឯទីស្នាក់ការកណ្ដាលរបស់ឆ្មាំជាតិក្នុងរដ្ឋ Delaware លោក Biden និយាយទាំងរំជួលចិត្ត នៅពេលលោកបានប្រាប់ហ្វូងមនុស្សថា “ពេលខ្ញុំស្លាប់ទៅ ខ្ញុំបានសរសេរឈ្មោះ Delaware ក្នុងចិត្តខ្ញុំរួចទៅហើយ”។
លោកបាននិយាយថា “វាជារឿងផ្ទាល់ខ្លួន ដែលដំណើរបន្ទាប់របស់យើងទៅកាន់ទីក្រុង Washington ចាប់ផ្ដើមនៅទីនេះ ជាកន្លែងដែលកំណត់យ៉ាងច្បាស់ថា យើងជាជនជាតិអាមេរិក“។ លោក Biden បានថ្លែងសុន្ទរកថាលាដល់ប្រជាពលរដ្ឋប្រហែល ១០០នាក់ រួមទាំងមន្ត្រីជាប់ឆ្នោត Delaware ជាច្រើន និងសមាជិកក្រុមគ្រួសាររបស់លោក Biden។ ព្រឹត្តិការណ៍ដំបូងរបស់ប្រធានាធិបតីជាប់ឆ្នោត Joe Biden បន្ទាប់ពីបានទៅដល់ទីក្រុង Washington កាលពីថ្ងៃអង្គារ រួមជាមួយអនុប្រធានាធិបតីជាប់ឆ្នោតលោកស្រី Kamala Harris គឺត្រូវចូលរួមក្នុងពិធីមួយ នៅឯអាងទឹកនៅជិតវិមានអនុស្សាវរីយ៍លីនខុន ដើម្បីគោរពដល់ជនជាតិអាមេរិកជាង ៤០ម៉ឺននាក់ដែលបានស្លាប់ដោយសារជំងឺ COVID-19៕