ភ្នំពេញ៖ បើយោងតាមប្រភពពីប្រជាពលរដ្ឋនិងបណ្ដឹង ប្រជាពលរដ្ឋប្រមាណ ០៤គ្រួសារ នារសៀលថ្ងៃទី១៩ ខែ មករា ឆ្នាំ ២០២១ សមត្ថកិច្ចក្រសួងមហាផ្ទៃសហការជាមួយមន្ត្រីមូលដ្ឋានខណ្ឌសែនសុខដឹកនាំដោយលោក សឿ ឡងឌី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចុះប្រតិបត្តិការណ៍ត្រួតពិនិត្យទីតាំងចែកចាយទឹកដោះគោម៉ាក Wakodo នាំចូលដោយក្រុមហ៊ុន vnk corporation ltd ដែលមានអាសយដ្ឋានស្ថិតនៅអគារលេខ ៨២៧ ផ្លូវ ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
អ្នកសារព័ត៌មានបានសាកសួរទៅសមត្ថកិច្ចជុំវិញនៃប្រតិបត្តិការណ៍ខាងលើតែសមត្ថកិច្ចមិនបានផ្តល់ចម្លើយ ចំណែកលោក សឿ ឡងឌី ព្រះរាជអាជ្ញារងបែជាប្រមានទៅអ្នកសារព័ត៌មានថា បើអង្គភាពណាហ៊ានចុះផ្សាយផ្ដេសផ្ដាស អង្គភាពនោះជាអ្នកទទួលខុសត្រូវ។