ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

មនុស្ស ១៥​នាក់​ស្លាប់ និង​រាប់​ម៉ឺន​នាក់​ត្រូវ​បាន​ជម្លៀស ខណៈ​ទឹក​ជំនន់​កំពុង​ហក់​ឡើង​នៅ​ឥណ្ឌូនេស៊ី

មនុស្ស ១៥​នាក់​ស្លាប់ និង​រាប់​ម៉ឺន​នាក់​ត្រូវ​បាន​ជម្លៀស ខណៈ​ទឹក​ជំនន់​កំពុង​ហក់​ឡើង​នៅ​ឥណ្ឌូនេស៊ី

​ឥណ្ឌូនេស៊ី៖ ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា​ មនុស្ស​រាប់​ម៉ឺន​នាក់​ត្រូវ​បាន​ជម្លៀស​ចេញពី​លំនៅឋាន ​ហើយ​មនុស្ស​រាប់​សិប​នាក់​បាន​ស្លាប់​នៅ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ​ដោយសារ​ទឹកជំនន់​នៅ​លើ​កោះប​នី​អូ (Borneo)​របស់​ប្រទេស​ឥណ្ឌូនេស៊ី​។

​អ្នកនាំពាក្យ​ទីភ្នាក់ងារ​កាត់បន្ថយ​គ្រោះ​មហន្តរាយ​ជាតិ​ លោក ​Raditya Jati​ បាន​និយាយ​ថា​ ទឹកជំនន់​ដែល​បណ្ដាលមកពី​ភ្លៀង​ធ្លាក់​ខ្លាំង​ ធ្វើ​ឲ្យ​កម្ពស់​ទឹក​ហក់​ឡើង​ដល់ ៣​ម៉ែត្រ​។​ ​គិត​ត្រឹម​ថ្ងៃអាទិត្យ​ម្សិលមិញ​ មនុស្ស​ចំនួន ៣៩.៥៤៩នាក់​ត្រូវ​បាន​ជម្លៀស​ចេញ ​ហើយ​យ៉ាង​ហោច​ណាស់ ១៥​នាក់​ត្រូវ​បាន​បាត់បង់​ជីវិត​ដោយសារ​ទឹកជំនន់ ​ដែល​បាន​ប៉ះពាល់​ដល់​ស្រុក ​និង​ក្រុង​ចំនួន ១០ នៅ​ខេត្ត​កាលី​ម៉ាន​តាន​ខាងត្បូង​ នៅ​កោះ​ប​នី​អូ​។​ ដោយ​ឡែក​មនុស្ស ៥​នាក់​បាន​ស្លាប់​ និង ៥០០​នាក់​ផ្សេងទៀត​ត្រូវ​បាន​ជម្លៀស​ចេញ​ បន្ទាប់ពី​ទឹកជំនន់ ​និង​បំណាក់​ដី​នៅ​ទីក្រុង​ម៉ា​ណា​ឌូ ក្នុង​ខេត្ត​ស៊ូ​ឡា​វ៉េ​ស៊ី​ខាងជើង​កាលពី​ថ្ងៃ​សៅរ៍​។ មនុស្ស​ម្នាក់​ទៀត​បាន​បាត់​ខ្លួន​។

​ភ្លៀង​រដូវវស្សា​ និង​ជំនោរ​ទឹក​ឡើង​ខ្ពស់​នៅ​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ បាន​បង្ក​ឲ្យ​មាន​បំណាក់​ដី ​និង​ទឹក​ជំនន់​រាប់​សិប​កន្លែង​នៅ​ទូទាំង​ប្រទេស​ឥណ្ឌូនេស៊ី​ ដែល​ជា​បណ្ដាញ​កោះ​ចំនួន ១៧.០០០ ជាទី​ដែល​មាន​ប្រជាជន​រាប់​លាន​នាក់​រស់នៅ​តំបន់​ភ្នំ ​ឬ​នៅ​ក្បែរ​តំបន់​ទំនាប​ទឹកជំនន់​ដ៏​មាន​ជីជាតិ​នៅ​ជិត​ទន្លេ​។​ ​ក្រៅពី​ទឹកជំនន់​ភ្នំភ្លើងសេ​មេ​រ៉ូរបស់​ប្រទេស​ឥណ្ឌូនេស៊ី បាន​ព្រួស​កម្ទេច​ផេះ​ក្ដៅ​ចម្ងាយ​ ៤,៥​គីឡូម៉ែត្រ​កាលពី​សៅរ៍​។​ ភ្នំ​ដែល​មាន​កម្ពស់ ​៣,៦៧៦​ម៉ែត្រគឺជា​ភ្នំភ្លើង​ខ្ពស់​បំផុត​នៅ​លើ​កោះ​ជ្វា ដែល​មាន​ប្រជាជន​ច្រើន​បំផុត​របស់​ប្រទេស​ឥណ្ឌូនេស៊ី​៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |