ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

សម្តេច តេជោ ហ៊ុន ​សែន បានបញ្ជាក់ថាដំណក់ប្រេងកាតលើកដំបូងរបស់កម្ពុជា នៅប្លុក A មិនពាក់ព័ន្ធនឹងតំបន់ត្រួតស៊ីគ្នាជាមួយថៃនោះទេ

សម្តេច តេជោ ហ៊ុន ​សែន បានបញ្ជាក់ថាដំណក់ប្រេងកាតលើកដំបូងរបស់កម្ពុជា នៅប្លុក A មិនពាក់ព័ន្ធនឹងតំបន់ត្រួតស៊ីគ្នាជាមួយថៃនោះទេ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ឲ្យកាន់តែច្បាស់ថែមទៀត ជូនដល់ប្រជាពលរដ្ឋកម្ពុជាថា ដំណក់ប្រេងកាតលើកដំបូង ដែលបូមបាននៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ គឺស្ថិតក្នុងប្លុក A ដែនសមុទ្រកម្ពុជា មិនពាក់ព័ន្ធនឹងតំបន់ត្រួតស៊ីគ្នាជាមួយប្រទេសថៃនោះឡើយ។

ចំពោះតំបន់ត្រួតស៊ីគ្នារវាងកម្ពុជានិងថៃ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានបន្ថែមថា ភាគីមិត្តជិតខាងទាំង២ កំពុងធ្វើការចរចាគ្នា ដើម្បីស្វែងរកការឯកភាពផងដែរ។

ការថ្លែងរបស់សម្តេចតេជោ ធ្វើឡើងក្នុងឱកាសថ្លែងសារពិសេសពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» និងសមិទ្ធផលកើតពីនយោបាយឈ្នះ-ឈ្នះ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នាភូមិគ្រឹះរបស់សម្តេចចេញពីក្រុងតាខ្មៅ ខេត្តកណ្តាល។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «មានអ្នកលើកឡើងថា ប្រេងដែលបូមលើកដំបូងនេះ ជាប្លុកដែលជាប់ពាក់ព័ន្ធជាមួយនឹងប្រទេសថៃ។ ខ្ញុំសូមបញ្ជាក់ថា ប្លុក A នេះអត់មានពាក់ព័ន្ធជាមួយនឹងថៃទេ គឺចេញពីក្រុងព្រះសីហនុ ទៅទីតាំងនោះតែ១៦០គីឡូម៉ែត្រទេ ហើយបើគិតពីខេត្តប៉ាតាយ៉ា ប្រទេសថៃមកវិញ គឺមានទៅដល់៣៣៥គីឡូម៉ែត្រ ហើយបើគិតពីខេត្តសុងខ្លា ប្រទេសថៃ ចម្ងាយ៣៥០គីឡូម៉ែត្រ ដូច្នេះអត់ទាន់មានពាក់ព័ន្ធជាមួយតំបន់ត្រួតស៊ីគ្នា ជាមួយប្រទេសថៃនោះទេ។ យើងជាមួយថៃកំពុង តែធ្វើការចរចាគ្នា ដើម្បីរកការឯកភាព។ដំណក់ប្រេងលើកដំបូងនេះ មិនមែនជាបណ្តាសារទេ តែជាពរជ័យសម្រាប់ប្រជាជនកម្ពុជា»

សម្រាប់ចំណូលដែលទួលបានពីវិស័យប្រេងកាតនេះ ត្រូវបានសម្តេចតេជោអះអាងថា នឹងត្រូវយកទៅប្រើប្រាស់ លើវិស័យអាទិភាពចំនួន២ គឺវិស័យអប់រំ និងវិស័យសុខាភិបាល។

សម្តេចតេជោបានបញ្ជាក់ឲ្យដឹងថា ក្រៅពីចំណូលដែលបានមកវិស័យប្រេងកាតនេះ កម្ពុជានៅមានចំណូលបានពីវិស័យរ៉ែផ្សេងៗទៀត ដូចជារ៉ែមាស នៅខេត្តមណ្ឌលគិរី ដែលនឹងត្រូវធ្វើអាជីវកម្ម និងចំណូលពីធ្យូងថ្ម នៅខេត្តឧត្តរមានជ័យ ដែលកន្លងទៅកម្ពុជានាំចូលធ្យូងថ្ម សម្រាប់ដំណើររោងចក្រផលិតអគ្គិសនី។

សម្តេចតេជោបញ្ជាក់យ៉ាងច្បាស់ៗថា ដំណក់ប្រេងជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា គឺជាពរជ័យសម្រាប់ប្រជាជន និងប្រទេសជាតិ មិនមែនជាបណ្តាសារ ដូចការលើកឡើងរបស់ជនអគតិមួយចំនួននោះទេ។

សូមជម្រាបថា ក្រុមហ៊ុន គ្រីសអែននីជី (KrisEnergy) របស់ប្រទេសសិង្ហបុរី ទទួលបានសិទ្ធិវិនិយោគគម្រោងប្រេងកាតប្លុក A របស់កម្ពុជា៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |