(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងលោកស្រី ជ្រឹង បុទុមរង្សី ជារដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នេះបើយោងតាមព្រះរាជក្រឹត្យដែលទទួលបាននៅយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០។