ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

មន្ត្រីជំនាញ WHO នឹងធ្វើដំណើរទៅទីក្រុងវូហាន ប្រទេសចិន ដើម្បីស៊ើបរកប្រភពដើមនៃកូវីដ១៩

មន្ត្រីជំនាញ WHO នឹងធ្វើដំណើរទៅទីក្រុងវូហាន ប្រទេសចិន ដើម្បីស៊ើបរកប្រភពដើមនៃកូវីដ១៩

(ហ្សឺណែវ)៖ អ្នកជំនាញអន្តរជាតិមួយក្រុម ដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) នឹងធ្វើដំណើរទៅកាន់ប្រទេសចិន នៅសប្ដាហ៍ទី ១ នៃខែមករា ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីស៊ើបអង្កេតរកប្រភពដើមនៃវីរុសកូរ៉ូណា ដែលបង្កទៅជាជំងឺ COVID-19។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០។

ទីភ្នាក់ងារព័ត៌មាន Reuters បានធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រភពការទូតជាច្រើន ដែលខ្លួនទទួលបាន។ ក្រុមអ្នកជំនាញអន្តរជាតិខាងលើមានសមាជិកពី ១២-១៥នាក់ បានត្រៀមលក្ខណៈរួចរាល់ហើយ ក្នុងការធ្វើដំណើរទៅកាន់ទីក្រុងវូហាន ដើម្បីស៊ើបអង្កេត និងត្រួតពិនិត្យភស្ដុតាង ក្នុងនោះរួមមានសំណាកមនុស្ស និងសត្វ ដែលត្រូវបានប្រមូលដោយក្រុមអ្នកវិទ្យាសាស្ត្រចិន សំដៅចាប់ផ្ដើមការសិក្សាបឋមមួយរបស់ពួកគេ។

គួរបញ្ជាក់ថា ចិនបានទទួលស្គាល់ ក៏ដូចជារាយការណ៍ពីករណីឆ្លងដំបូង នៃវីរុសបង្កជំងឺផ្លូវដង្ហើមដ៏អាថ៌កំបាំងមួយ នៅឯផ្សារលក់គ្រឿងសមុទ្រមួយកន្លែងក្នុងទីក្រុងវូហាន ដែលក្រោយមកត្រូវបាន WHO ដាក់ឈ្មោះឲ្យជាផ្លូវការថា COVID-19។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមន្ត្រីជាន់ខ្ពស់របស់លោកជាច្រើននាក់ទៀត បានចោទថា ចិនជាអ្នកបង្កើត និងបានបិទបាំងពីការឆ្លងរាតត្បាត COVID-19 តាំងតែពីដំបូងៗម៉េះ។ ជាការឆ្លើយតប ចិន និងអ្នកវិទ្យាសាស្ត្រអន្តរជាតិជាច្រើន ក្នុងនោះរួមទាំង WHO ផងដែរសុទ្ធតែបានអះអាងថា ជំងឺដ៏កាចសាហាវមួយនេះ មិនមែនមនុស្សជាអ្នកបង្កើតនោះទេ ដោយវាឆ្លងចេញពីសត្វប្រចៀវ។ ចិនក៏បានប្រកាសស្វាគមន៍ WHO ចូលមកធ្វើការស៊ើបអង្កេត រកប្រភពដើមរបស់ COVID-19 ផងដែរ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |