ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

អធិការក្រុងតាខ្មៅ ដឹកនាំកម្លាំងបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន និងលួចយ៉ាងសកម្មនៅក្រុងតាខ្មៅ

អធិការក្រុងតាខ្មៅ ដឹកនាំកម្លាំងបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន និងលួចយ៉ាងសកម្មនៅក្រុងតាខ្មៅ

(កណ្ដាល)៖ លោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានដឹកនាំកម្លាំងចុះតាមប្រមាញ់ ដេញចាប់មុខសញ្ញាជួញដូរគ្រឿងញៀន និងលួចយ៉ាងសកម្ម នៅក្រុងតាខ្មៅ បានចំនួន៣នាក់ នាវេលាទាបភ្លឺថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្ទះរបស់ឈ្មោះ យ៉ុន-កេង ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើតាមលោកអធិការ បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាលថា ដោយយោងតាមការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោស្នងការ ឈឿន សុចិត្ត លោកបានប្ដេជ្ញាធ្វើការឲ្យបានម៉ត់ចត់ និងល្អបំផុត ក្នុងទិសដៅស្វែងរកសេចក្ដីសុខជូនពលរដ្ឋ។

លោកបន្តថា ជាក់ស្ដែងបន្ទាប់ពីកំណត់បានមុខសញ្ញាទាំង៣នាក់នេះភ្លាម លោកបានរៀបកម្លាំងរៀបផែនការ តាមប្រមាញ់ជនសង្ស័យបានចំនួន៣នាក់រួមមាន៖

* ទី១៖ ឈ្មោះ យ៉ុន-កេង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់លៀសហាល (ឃាត់ខ្លួន)
* ទី២៖ ឈ្មោះ អេង-សោភា ហៅបារាំង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)
* ទី៣៖ ឈ្មោះ សាន-ឌីណា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់លៀសហាល (ឃាត់ខ្លួន)។ អ្នកទាំង៣នាក់ រស់នៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកអធិការ បានរៀបរាប់ដំណាលរឿងថា មុនពេលកើតហេតុ ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថា នៅផ្ទះរបស់ឈ្មោះ យ៉ុន-កេង ដែលជាជនសង្ស័យ កំពុងតែប្រើប្រាស់គ្រឿងញៀន។

ភ្លាមនោះ កម្លាំងជំនាញបានសហការ ជាមួយកម្លាំងប៉ុស្តិ៍ចុះទៅដល់ទីតាំងកន្លែងកើតហេតុ ហើយឃើញជនសង្ស័យ កំពុងតែជក់គ្រឿងញៀន, កម្លាំងក៏ធ្វើការឃាត់ខ្លួន យកមកអធិការដ្ឋានក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី។

លោកអធិការ បានប្ដេជ្ញាអនុវត្តន៍តាមបទបញ្ជាឲ្យបានល្អបំផុត ពិសេសគឺគោលនយោបាយ៩ចំណុច របស់រាជរដ្ឋាភិបាល ព្រមទាំងសំណូមពរដល់ពលរដ្ឋ ក្រុងតាខ្មៅ បន្តសហការផ្ដល់ព័ត៌មានមកអធិការដ្ឋាន នូវចំណុចសង្ស័យទាំងឡាយណា ដើម្បីកម្លាំងចុះបង្ក្រាបបានទាន់ពេលវេលា៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |