ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

ចំនួនមនុស្សស្លាប់ដោយសារកូវីដ-១៩ នឹងធ្លាក់់ចុះខ្លាំង នៅចក្រភពអង់គ្លេស ក្រោយការចាក់វ៉ាក់សាំង

ចំនួនមនុស្សស្លាប់ដោយសារកូវីដ-១៩ នឹងធ្លាក់់ចុះខ្លាំង នៅចក្រភពអង់គ្លេស ក្រោយការចាក់វ៉ាក់សាំង

(ឡុងដ៍)៖ ក្រុមប្រធានផ្នែកវេជ្ជសាស្ត្រ នៃចក្រភពអង់គ្លេសបានលើកឡើងថា ការមកដល់នៃវ៉ាក់សាំងប្រឆាំង COVID-19 នឹងជួយកាត់បន្ថយការស្លាប់ ដោយសារជំងឺរាតត្បាតសកលនេះ បានច្រើននៅដើមឆ្នាំ២០២១ ប៉ុន្តែការជួបជុំគ្នាដែលនឹងកើតឡើងនៅថ្ងៃបុណ្យណូអែល នោះគឺជាបញ្ហាធំមួយទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី០៥ ខែធ្នូ ឆ្នាំ២០២០។

កាលពីថ្ងៃពុធសប្តាហ៍នេះ អាជ្ញាធរសុខាភិបាលចក្រភពអង់គ្លេស បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer-BioNtech ដែលធ្វើឲ្យអង់គ្លេសក្លាយជាចក្រភពដំបូងគេ នៃលោកខាងលិច ដែលបានអនុញ្ញាតឲ្យប្រើប្រាស់ វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា នៅក្នុងករណីបន្ទាន់។

នៅមុនយុទ្ធនាការចាក់វ៉ាក់សាំងជាផ្លូវការ ដែលនឹងប្រព្រឹត្តទៅចាប់ពីសប្តាហ៍ក្រោយនេះ ក្រុមប្រធានផ្នែកវេជ្ជសាស្ត្រ នៃចក្រភពអង់គ្លេសមកពីប្រទេសអង់គ្លេស, វែល, ស្កុតឡេន និងអៀរឡង់ខាងជើង បានបង្ហាញការយល់ឃើញរួមគ្នាថា «យើងគិតថានៅក្នុងនិទាឃរដូវ ប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំង COVID-19 នឹងចាប់ផ្តើមបញ្ចេញ ហើយវានឹងកាត់បន្ថយ ការស្លាប់បានយ៉ាងច្រើន ប៉ុន្តែនៅសល់ពេលច្រើនសប្តាហ៍ទៀតណាស់ ទើបយើងឈានដល់ដំណាក់កាលនោះ»

គួរបញ្ជាក់ថា ចក្រភពអង់គ្លេសក៏ទទួលបានការរិះគន់ផងដែរ ពីសហភាពអឺរ៉ុប ចំពោះការអនុម័តកម្មវិធីចាក់វ៉ាក់សាំង COVID-19 ក្នុងករណីបន្ទាន់នេះ លឿនហួសហេតុពេក។ ចក្រភពអង់គ្លេសទាំងមូល ដែលមានប្រជាជនសរុបជាង ៦៧លាននាក់ បច្ចុប្បន្នមានករណីឆ្លង COVID-19 សរុបជាង ១,៦៩០,០០០ករណី ក្នុងនោះអ្នកស្លាប់មានចំនួនជាង ៦០,០០០នាក់៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |