ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

រដ្ឋមន្ត្រីការបរទេសអាមេរិក៖ «បេសកកម្មរបស់យើងនៅដដែល នោះគឺការបញ្ចុះបញ្ចូលឲ្យកូរ៉េខាងជើង បោះចោលនុយក្លេអ៊ែរ ដើម្បីឲ្យប្រជាជនមានអនាគតភ្លឺស្វាង»

រដ្ឋមន្ត្រីការបរទេសអាមេរិក៖ «បេសកកម្មរបស់យើងនៅដដែល នោះគឺការបញ្ចុះបញ្ចូលឲ្យកូរ៉េខាងជើង បោះចោលនុយក្លេអ៊ែរ ដើម្បីឲ្យប្រជាជនមានអនាគតភ្លឺស្វាង»

(វ៉ាស៊ីនតោន)៖ បន្ទាប់ពីមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបង្ហាញខ្លួនជាសាធារណៈលើកដំបូង ក្រោយពីបាត់មុខអស់រយៈពេល ២០ថ្ងៃ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានបញ្ជាក់ជាថ្មី ពីគោលដៅរបស់សហរដ្ឋអាមេរិក ក្នុងការរំសាយចោលអាវុធន៊ុយក្លេអ៊ែរ ទាំងស្រុងចេញពីឧបទ្វីបកូរ៉េ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yonhap នារសៀលថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០។

លោក Mike Pompeo បានធ្វើការកត់សម្គាល់ខាងលើ នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយទូរទស្សន៍ ABC និងបន្ទាប់ពីកូរ៉េខាងត្បូង និងកូរ៉េខាងជើងបានផ្ទុះអាវុធដាក់គ្នាមួយប្រាវ នៅតាមតំបន់ព្រំដែនកាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ ស្ថិតក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់យ៉ាងដូច្នេះថា «បេសកកម្មរបស់យើង នៅតែដដែល គឺបញ្ចុះបញ្ចូលកូរ៉េខាងជើង ឲ្យបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ពួកគេ ហើយបន្ទាប់យើងនឹងបង្កើតអនាគតដ៏ភ្លឺស្វាងមួយសម្រាប់ប្រជាជនកូរ៉េខាងជើងទាំងអស់»

រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះបានបន្ថែមថា «នេះគឺជាអ្វីដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ តែងតែផ្តោតសំខាន់ចាប់តាំងពីពេលលោកឡើងកាន់តំណែងមកម្ល៉េះ ហើយយើងនឹងបន្តធ្វើវាទៀត»

គួរជម្រាបថា ០២ថ្ងៃក្រោយ មេដឹកនាំកំពូលរបស់កូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបង្ហាញមុខជាសាធារណៈឡើងវិញ គ្រាប់កាំភ្លើងជាច្រើនគ្រាប់ ត្រូវបានបាញ់ចេញពីទឹកដីកូរ៉េខាងជើង កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញនេះ មកលើប៉ុស្តិ៍យាមមួយកន្លែងក្នុងទឹកដីកូរ៉េខាងត្បូង នៃតំបន់ពំ្រដែនអន្តរកូរ៉េ ជាហេតុជំរុញឲ្យយោធាកូរ៉េខាងត្បូង បានបាញ់តបវិញចំនួន ០២គ្រាប់។ ទោះជាយ៉ាងណា ក្នុងហេតុការណ៍នេះមិនមាននរណាម្នាក់រងរងបួសនោះទេ ហើយក៏មិនបានបង្កការខូចខាតធ្ងន់ធ្ងរ ដល់ប៉ុស្តិ៍យាមនេះដែរ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |