ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

WHO៖ «យើងកំពុងស្ថិតនៅចំចំណុចកណ្តាល នៃការប្រយុទ្ធដើម្បីជីវិត ខណៈ COVID-19 នៅតែបង្កគ្រោះថ្នាក់ខ្លាំងដដែល រហូតទាល់តែវ៉ាក់សាំងត្រូវបង្កើត»

WHO៖ «យើងកំពុងស្ថិតនៅចំចំណុចកណ្តាល នៃការប្រយុទ្ធដើម្បីជីវិត ខណៈ COVID-19 នៅតែបង្កគ្រោះថ្នាក់ខ្លាំងដដែល រហូតទាល់តែវ៉ាក់សាំងត្រូវបង្កើត»

(ហ្សឺណែវ)៖ ប្រទេសមួយចំនួននៅក្នុងពិភពលោក កំពុងចាប់ផ្ដើមងើបចេញពីវិបត្តិ COVID-19 និងត្រឡប់ទៅរកជីវិតដូចធម្មតាវិញ ប្រកបដោយការប្រយ័ត្ន ក៏ប៉ុន្តែជំងឺឆ្លងដ៏កាចសាហាវនេះ នឹងបន្តបង្កគ្រោះថ្នាក់ដដែល រហូតទាល់តែវ៉ាក់សាំងត្រូវបានផលិតឡើងរួចរាល់។ នេះបើតាមសម្តីលោក ម៉ៃក៍ រីយ៉ាន (Mike Ryan) ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០។

ការលើកឡើងខាងលើរបស់លោក Mike Ryan ជានាយកប្រតិបត្តិកម្មវិធីសង្រ្គោះបន្ទាន់ នៃអង្គការសុខភាពពិភពលោក (WHO) ធ្វើឡើងចំពេលដែលប្រទេសខ្លះ នៅតែប្រឈមមុខនឹងហានិភ័យខ្ពស់ ហើយខ្លះទៀតមានលទ្ធភាពគ្រប់គ្រងស្ថានការណ៍ឡើងវិញ ដូចជាកូរ៉េខាងត្បូង ចិន សិង្ហបុរី និងនូវែលសេឡង់ជាដើម។

លោក Ryan បានសង្កត់ធ្ងន់បន្ថែមទៀតថា «យើងកំពុងស្ថិតនៅចំចំណុចកណ្ដាល នៃការប្រយុទ្ធដើម្បីជីវិតរបស់យើង និងជីវិតប្រជាជនពិភពលោកទាំងមូល។ COVID-19 នឹងនៅតែបន្តហានិភ័យខ្ពស់ រហូតទាល់តែយើងមានវ៉ាក់សាំង ដ៏មានប្រសិទ្ធភាព និងសុវត្ថិភាព។ តែយ៉ាងណា ក្ដីសង្ឃឹមនៅតែមាន»

គួរជម្រាបថា បើតាមគេហទំព័រ worldometers គិតត្រឹមព្រឹកថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០ នេះអ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកបានកើនដល់ ៣,៥៦៦,០០៤នាក់ ក្នុងនោះស្លាប់ ២៤៨,២៨២នាក់ និងជាសះស្បើយឡើងវិញ ១,១៥៤,០១៤នាក់៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |