ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

លោក ចូ បៃដិន៖ អាមេរិកត្រៀមខ្លួនរួចរាល់ ដើម្បីដឹកនាំពិភពលោកឡើងវិញ, យើងប្តេជ្ញាធ្វើការងារជាមួយសម្ព័ន្ធមិត្ត

លោក ចូ បៃដិន៖ អាមេរិកត្រៀមខ្លួនរួចរាល់ ដើម្បីដឹកនាំពិភពលោកឡើងវិញ, យើងប្តេជ្ញាធ្វើការងារជាមួយសម្ព័ន្ធមិត្ត

(វែលមីងតុន)៖ ប្រធានាធិបតីជាប់ឆ្នោតនៅអាមេរិក លោក ចូ បៃដិន បានថ្លែងថា សហរដ្ឋអាមេរិកនឹងត្រៀមឲ្យរួចរាល់ ក្នុងការដឹកនាំពិភពលោកម្តងទៀត ដោយបិទទំព័រនយោបាយ ឯកតោភាគីនិយមទាំងឡាយរបស់លោក ដូណាល់ ត្រាំ ហើយប្តេជ្ញាធ្វើការងារ ជាមួយបណ្តាសម្ព័ន្ធមិត្តអាមេរិកឡើងវិញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។

នៅក្នុង ឱកាសនៃការធ្វើបទបង្ហាញជាបណ្តើរៗ ចំពោះអ្វីដែលនឹងត្រូវធ្វើ នៅក្នុងរដ្ឋាភិបាលថ្មី និងមន្ត្រីសំខាន់ៗរូបណាខ្លះនឹងត្រូវតែងតាំង បន្ទាប់ពីការស្បថឡើងកាន់តំណែងជាផ្លូវការ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នោះ លោក ចូ បៃដិន ត្រូវបានគេមើលឃើញយ៉ាងច្បាស់ថា នឹងអូសសហរដ្ឋអាមេរិក ចេញពីគោលនយោបាយ America First បែបជាតិនិយមជ្រុលរបស់លោក ដូណាល់ ត្រាំ។

លោក ចូ បៃដិន ដែលកន្លងមកតែងតែរិះគន់លោក ត្រាំ ចំពោះភាពស្និទ្ធស្នាលជាមួយមេដឹកនាំផ្តាច់ការ ជាពិសេសជាមួយលោក គីម ជុងអ៊ុន ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងនោះ បានលើកឡើងយ៉ាងដូច្នេះថា «អាមេរិកត្រឡប់មកវិញហើយ និងត្រៀមខ្លួនរួចជាសម្រេច ដើម្បីដឹកនាំពិភពលោក ដោយមិនដកថយម្តងទៀតឡើយ។ អាមេរិកនឹងអង្គុយនៅក្បាលតុ ហើយត្រៀមខ្លួនប្រឈមមុខនឹងសត្រូវរបស់យើង និងមិនបោះបង់សម្ព័ន្ធមិត្តរបស់យើងឡើយ។ យើងត្រៀមខ្លួនក្រោកឈរ ដើម្បីគុណតម្លៃរបស់យើង»

គួរបញ្ជាក់ថា សម្ព័ន្ធមិត្តអាមេរិកជាច្រើននៅលើពិភពលោក ទាំងនៅទ្វីបអឺរ៉ុប អាមេរិក និងអាស៊ីផងដែរ មិនសូវពេញចិត្ត ឬខ្លះបង្ហាញការមិនពេញចិត្តតែម្តង ចំពោះគោលនយោបាយរបស់លោក ត្រាំ ពាក់ព័ន្ធវិស័យពាណិជ្ជកម្ម និងសន្តិសុខសកល ឧទាហរណ៍ការបង្ខំឲ្យសម្ព័ន្ធមិត្តអឺរ៉ុប បង់ថ្លែការពារបន្ថែមលើអង្គការ NATO និងការប្រកាសដំឡើងពន្ធលើទំនិញ នាំចូលពីបណ្តា ប្រទេសអឺរ៉ុប និងអាមេរិកខាងជើងជាដើម៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |