ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

រយះពេល៩ខែឆ្នាំនេះ កម្ពុជាមានករណីជំងឺគ្រុនចាញ់សរុបទូទាំងប្រទេសចំនួន ៧,៦៦៨ករណី, គ្មានអ្នកស្លាប់

រយះពេល៩ខែឆ្នាំនេះ កម្ពុជាមានករណីជំងឺគ្រុនចាញ់សរុបទូទាំងប្រទេសចំនួន ៧,៦៦៨ករណី, គ្មានអ្នកស្លាប់

(កំពង់ស្ពឺ)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ៩ខែ ឆ្នាំ២០២០នេះ ករណីជំងឺគ្រុនចាញ់សរុបទូទាំងប្រទេសចំនួន ៧,៦៦៨ករណី ហើយគ្មានអ្នកស្លាប់នោះទេ។

ការថ្លែងបែបនេះរបស់លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង ក្នុងឱកាសអញ្ជើញបើកដំណើការអនុវត្តសកម្មភាពលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទ សន្ទំដំណាក់កាលចុងក្រោយ ឆ្នាំ២០២០-២០២៣ នៅកម្ពុជាដែលបានប្រព្រឹត្តទៅសាលាខេត្តកំពង់ស្ពឺ នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។

រដ្ឋមន្ដ្រីថ្លែងបន្ដថា «តាមរបាយការណ៍របស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្ត្រ ក្នុង៩ខែ នៃឆ្នាំ២០២០នេះ បានបង្ហាញថា ករណីជំងឺគ្រុនចាញ់សរុបទូទាំងប្រទេសក្នុងឆ្នាំ២០២០ មាន ៧,៦៦៨ករណី ឈឺ និងគ្មានស្លាប់។ ករណីឈឺឆ្នាំ២០២០នេះ គឺបានបន្តថយចុះ ៧០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ដែលមាន២៥,៤៩៩»។

រដ្ឋមន្រ្ដីសុខាភិបាល បានថ្លែងបន្ដថា នេះជាមោទនភាពបំផុត គឺជំងឺគ្រុនចាញ់ប្រភេទសន្ធំ (Plasmodium Falciparum) និងចំរុះមានតែ ៧៥៤ករណី គឺបានបន្តថយចុះយ៉ាងគំហុក ៧៩%។

យោងតាមយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ គឺកម្ពុជាយើងកំពុងឈរ នៅក្នុងពេលវេលាដ៏ជោគជ័យ តាមការគ្រោងទុករួចជាស្រេច តាមរយៈសមិទ្ធផលសម្រេចបានរួចជាស្រេចនូវសូចនាករ លែងឲ្យមានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់ តាំងពីឆ្នាំ២០១៨ គឺសម្រេចបានជោគជ័យ៣ឆ្នាំ មុនការគ្រោងទុករួចជាស្រេច និងសូចនាករមួយទៀត គឺត្រូវឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទសន្ធំ (ឬ ហ្វាល់ស៊ីប៉ារ៉ូម) នៅឆ្នាំ២០២០ បានន័យថា ដំណាច់ឆ្នាំ២០២០ គឺត្រូវឲ្យអត្រាជំងឺគ្រុនចាញ់ប្រភេទសន្ធំ (ឬ ហ្វាល់ស៊ីប៉ារ៉ូម) ទាបជាងអត្រា ១.០៥ ក្នុងចំណោមប្រជាជន ១,០០០នាក់ នៅតាមការិយាល័យសុខាភិបាលស្រុកប្រតិបត្តិនីមួយៗ និងឲ្យមកនៅសូន្យករណីនាដំណាច់ឆ្នាំ២០២៣។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បញ្ជាក់ថា «សព្វថ្ងៃអត្រាជំងឺគ្រុនចាញ់ប្រភេទសន្ធំ (ឬ ហ្វាល់ស៊ីប៉ារ៉ូម) ទូទាំងប្រទេស ក្នុង៩ខែ ដើមឆ្នាំ២០២០ គឺមានចំនួន ៧៥៤ករណី គឺអត្រាស្មើនឹង ០.០៧ ក្នុងចំណោមប្រជាជន ១,០០០នាក់ បានន័យថាជាតួលេខមួយកំពុងស្ថិត នៅក្នុងលទ្ធផលជោគជ័យបើប្រៀបទៅនឹងសូចនាករ គ្រោងទុកឆ្នាំ២០២០ ត្រឹម ១.០៥»

ក្នុងអត្រាសរុបនេះដែរ ខេត្តដែលនៅមានអត្រាខ្ពស់មាន ខេត្តកំពង់ស្ពឺ (អត្រា ០.៤៩), ខេត្តមណ្ឌលគិរី (អត្រា ០.៧៣), ខេត្តរតនគិរី (អត្រា ០.៤៦) និងខេត្តស្ទឹងត្រែង (អត្រា ០.៣៦)។

ដើម្បីឈានទៅសម្រេចបានជាគជ័យ លើការលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទសន្ធំ (ឬហ្វាល់ស៊ីប៉ារ៉ូម) ឲ្យអស់នោះ គឺចាំបាច់ត្រូវតែអនុវត្តនៅសកម្មភាព «លុបបំបាត់ជំងឺគ្រុនចាញ់ ប្រភេទសន្ធំដំណាក់កាលចុងក្រោយ ឆ្នាំ២០២០-២០២៣» នៅកម្ពុជា ដូចដែលបានរៀបចំឡើងនាពេលនេះ ដោយផ្តើមចេញដំណើរការប្រតិបត្តិការអនុវត្តដំបូងក្នុងខេត្តកំពង់ស្ពឺនេះ រួចនឹងពង្រីកទៅខេត្តផ្សេងទៀតជាបន្ត បន្ទាប់ពីធ្វើការវាយតម្លៃលើដំណើរការប្រតិបត្តិការនេះនាបីខែក្រោយ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |