ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

សម្តេចតេជោ កំពុងធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីសួរសុខទុក្ខ និងជួយឧបត្ថម្ភដល់ប្រជាជន២ម៉ឺនគ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង

សម្តេចតេជោ កំពុងធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីសួរសុខទុក្ខ និងជួយឧបត្ថម្ភដល់ប្រជាជន២ម៉ឺនគ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកព្រលឹមថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ បាននិងកំពុងធ្វើដំណើរតាមផ្លូវឆ្ពោះទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីចុះសួរសុខទុក្ខ និងជួយឧបត្ថម្ភដល់ប្រជាជនប្រមាណ២ម៉ឺនគ្រួសារ ដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង។
សម្តេចតេជាប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា សម្តេចនឹងបំពេញបេសកកម្ម នៅខេត្តបន្ទាយមានជ័យ រយៈពេល២ថ្ងៃ គឺថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២០ ហើយនឹងត្រឡប់មកចូលរួមដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីវិញនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។
សម្តេចតេជោ ហ៊ុន សែន បានសរសេរលើ Facebook ទាំងស្រុងយ៉ាងដូច្នេះថា «ពេលនេះខ្ញុំកំពុងធ្វើដំណើរ ទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីសួរសុខទុក្ខ និងជួយឧបត្ថម្ភប្រជាជនប្រមាណពីរម៉ឺនគ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។ ខ្ញុំនឹងបំពេញការងារពីរថ្ងៃ នៅខេត្តបន្ទាយមានជ័យ គឺថ្ងៃ២១ និងថ្ងៃ២២ ខែតុលា ឆ្នាំ២០២០ មុននឹងត្រឡប់មកភ្នំពេញវិញ ដើម្បីដឹកនាំការប្រជុំគណរដ្ឋមន្ត្រីនៅថ្ងៃ២៣ ខែតុលា ឆ្នាំ២០២០។
ខេត្តបន្ទាយមានជ័យ ជាខេត្តដែលរងគ្រោះធ្ងន់ជាងគេ និងយូរជាងគេដែលចាំបាច់ត្រូវផ្តល់អទិភាពសង្រ្គោះផង និងស្តារឡើងវិញក្រោយទឹកជំនន់ផង។
សូមអរគុណសប្បុរសជន ដែលជួយផ្តល់ជាថវិកា សម្ភារ ស្បៀងអាហារ។ល។ តាមរយៈរាជរដ្ឋាភិបាល ឬកាកបាទក្រហម ឬអាជ្ញាធរថ្នាក់ក្រោមជាតិ ឬចុះចែកផ្ទាល់ដល់ប្រជាជនដែលរងគ្រោះ។ សូមកោតសសើរចំពោះស្ថាបន័ថ្នាក់ជាតិ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទព្រះសង្ឃក្រុមយុវជនទាំងអស់ ដែលបានចូលរួមជួយសង្រ្គោះប្រជាជននៅតំបន់រងគ្រោះ ដែលនេះបានបង្ហាញនូវកម្លាំងសាមគ្គីភាពដ៏រឹងមាំ និងទូលំទូលាយនៃជាតិយើង។ សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ»៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |