ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

លោក ចូ បៃដិន «មិនបានឆ្លងកូវីដ-១៩ឡើយ» បន្ទាប់ពីអ្នកបម្រើការលើយន្តហោះ បានធ្វើតេស្តវិជ្ជមាន

លោក ចូ បៃដិន «មិនបានឆ្លងកូវីដ-១៩ឡើយ» បន្ទាប់ពីអ្នកបម្រើការលើយន្តហោះ បានធ្វើតេស្តវិជ្ជមាន

(វ៉ាស៊ីនតោន)៖ លោក ចូ បៃដិន (Joe Biden) បេក្ខជនប្រធានាធិបតីអាមេរិក នៃគណបក្សប្រជាធិបតេយ្យ និងជាអតីតអនុប្រធានាធិបតី កាលពីសម័យរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានធ្វើតេស្តឃើញលទ្ធផល «អវិជ្ជមាន» ចំពោះវីរុសកូរ៉ូណា (COVID-19) ខណៈមានការព្រួយបារម្ភរួចមកហើយថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់លោក គឺជាការប្រឈមមុខហានិភ័យខ្ពស់នៃការឆ្លងជំងឺ ដែលកំពុងកើនឡើងឥតឈប់ឈរនៅអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០។

ការធ្វើតេស្តខាងលើនេះ កើតមានឡើងបន្ទាប់ពីក្រុមអ្នកចាត់ចែងយុទ្ធនាការបោះឆ្នោតរបស់លោក Biden បានអះអាងថា «សមាជិករដ្ឋបាលនៃក្រុមហ៊ុនអាកាសចរណ៍ ដែលបម្រើការលើយន្តហោះដឹកលោក Joe Biden និងបុគ្គលិករបស់បេក្ខជនអនុប្រធានាធិបតី លោកស្រី ខាម៉ាឡា ហារីស (Kamala Harris) បានធ្វើតេស្តចេញលទ្ធផលវិជ្ចមានចំពោះ COVID-19»។ ជុំវិញបញ្ហានេះ លោកស្រី Harris ក៏បានទទួលការធ្វើតេស្តចំនួនពីរលើកផងដែរ ប៉ុន្តែបានឃើញលទ្ធផល «អវិជ្ចមាន»។ ទោះជាយ៉ាងណា ប្រធានគ្រប់គ្រងយុទ្ធនាការបោះឆ្នោត លោក ជែន អូម៉ល្លី (Jen O’Malley) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកស្រី Harris នឹងផ្អាកការធ្វើដំណើររយៈពេលពីរទៅបីថ្ងៃ ដោយមានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះបញ្ហានេះ។

គួរជម្រាបថា បើតាមការកត់សម្គាល់របស់ក្រុមយុទ្ធនាការបោះឆ្នោត នៃគណបក្សប្រជាធិបតេយ្យបានឱ្យដឹងថា បុគ្គលខាងលើមិនបានផ្សារភ្ជាប់ទំនាក់ទំនងជាមួយលោក Biden និងលោកស្រី Harris ឬបុគ្គលិកណាមួយផ្សេងទៀតឡើយ ចាប់តាំងពីរយៈពេល ៤៨ម៉ោងមុនពេលរូបគេធ្វើតេស្តឃើញលទ្ធផលវិជ្ជមានចំពោះ COVID-19 នេះ៕

Filed in: ព័ត៌មានថ្មី, អន្តរជាតិ

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |