ភ្នំពេញ៖ សូមរំលឹក ថាកាលពីពេលថ្មីៗនេះ ក្រុមប្រឆាំងមួយចំនួន តែងតែ ធ្វើការវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា ដោយពួកគេបានធ្វើការរិះគន់ថា រាជរដ្ឋាភិបាលរណបចិន ចាប់យកចិនដើម្បីផលប្រយោជន៍ ហើយចោលបណ្ដាប្រទេស មហាអំណាចមួយចំនួន។
ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្ត ខ្នាតយក្សដំបូងនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ សម្ដេចបានថ្លែងថា មានអ្នកខ្លះឃើញចិនមកជួយធ្វើផ្លូវ និងផ្ដល់ជាជំនួយឥតសំណង ផ្ដល់ជាប្រាក់កម្ចីឲ្យកម្ពុជា ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា បែជាគេចោទថា កម្ពុជារណបចិន ជ្រើសរើសយកចិន ហើយចោលមហាអំណាចនេះ មហាអំណាចនោះ ។
សម្តេចតេជោបានគូសបញ្ជាក់ថា «ខ្ញុំចង់សួរត្រឡប់ទៅវិញថា បើផ្លូវហ្នឹងស្ពាននឹងចិន មិនបានធ្វើទេតើអ្នកមកធ្វើជំនួស? ពិតមែនហើយយើងក្រឡេក ទៅមើលមានផ្លូវស្ពាន មួយចំនួនជប៉ុនកំពុងធ្វើ ដូចជាស្ពានអ្នកលឿង ប៉ុន្តែដល់តភ្ជាប់ចេញពីភ្នំពេញ ចេញពីស្ពាន ព្រែកក្តាមចិនជាអ្នកធ្វើ (ផ្លូវលេខ៥) និងផ្លូវជាតិលេខ៦ទៅទល់នឹងខេ ត្តសៀមរាបចិនជាអ្នកធ្វើ ទាំងស្ពានព្រែកតាមាក់ និងផ្លូវលេខ៨ បនិងផ្លូវតភ្ជាប់គ្នាជារ ឡេមួយចំនួនទៀត» ។
សម្តេចគូសបញ្ជាក់ថា «តើសួរថាបើចិនមិនជួយធ្វើ តើអ្នកណាជួយសូមឆ្លើយមក បើ អ្នកឯង ឆ្លើយជាមួយខ្ញុំបាន ខ្ញុំអាចនិយាយបានថាគួរចុះចេញពីតំណែង។ ឲ្យតែអ្នកឯង និយាយថា អ្នកនេះធ្វើបាន! អ្នកនោះធ្វើបាន ប៉ុន្តែពួកគេបានតែត្រឹមថា តែពួកគេបានប្រើ ប្រាស់ផ្លូវដែរ«…» គេមិនបាននិយាយដល់ទេ។ គេលើកតែយករឿងអាក្រក់ជា មួយចិនប៉ុណ្ណោះ ថាកម្ពុជាទៅជាមួយចិន»។
សម្តេចក៏បានលើកឡើងថា ប៉ុន្មានថ្ងៃ មកនេះក៏មានអ្នកខ្លះបានចោទថា កម្ពុជាបានប្រគល់ កំពង់ផែរាមខេត្តព្រះសីហនុឲ្យចិនប្រើប្រាស់ផ្តាច់មុខ ដែលចំណុចនេះបានបង្ខំឲ្យមានការចាក់ ផ្សាយសម្លេងសម្តេចឡើងវិញ ចំពោះការនិយាយរឿងកំពង់ផែរាម រហូតដល់បកប្រែជា ភាសាអង់ភ្លេសទៀត។
ទាក់ទិននឹងកំពងផែរាមនេះ សម្តេចតេជោមិនអាច ធ្វើការកែប្រែកំពុង ផែនយោធារាមឲ្យទៅកំពង់ផែ អន្តរជាតិបាននោះទេ។
សម្តេចថា “ម៉ែអាណាធ្វើកំពង់ផែរាម ឲ្យទៅកំពង់ផែអន្តរជាតិ តែយើងអាចឲ្យចូលនូវ នាវាប្រទេសច្រើននៅកំពង់ផែអន្តរជាតិ សម្រាប់ដឹកទំនិញ។ ចំណែកកំពង់ ផែរាមជាកំពង់ផែការពារជាតិ ពេលចូលចតត្រូវសុំការអនុញ្ញាត ដូចជា សុំចតចាក់ប្រេង ឬឡើងគោកដើម្បីធ្វើ សមយុទ្ធជាជាមួយកម្ពុជា ៕