ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

រដ្ឋបាលរាជធានីភ្នំពេញចេញលិខិតផ្លូវការ ឆ្លើយតបនឹងការស្នើសុំអន្តរាគមន៍រក្សាទុក និងទប់ស្កាត់ការលុបស្រះទឹកនៅ «ហ្រ្គេនភ្នំពេញ»

រដ្ឋបាលរាជធានីភ្នំពេញចេញលិខិតផ្លូវការ ឆ្លើយតបនឹងការស្នើសុំអន្តរាគមន៍រក្សាទុក និងទប់ស្កាត់ការលុបស្រះទឹកនៅ «ហ្រ្គេនភ្នំពេញ»

(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងមួយបញ្ជាក់យ៉ាងច្បាស់ថា ស្រះដែលស្ថិតនៅក្នុងទីក្រុងរណប «ហ្រ្គេនភ្នំពេញ» គឺជាកម្មសិទ្ធិរបស់អ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង ពុំមានជាទ្រព្យសម្បត្តិសាធារណៈ របស់សាលារាជធានីភ្នំពេញទេ។

លោកអភិបាលសង្កត់ធ្ងន់ថា «ការអន្តរាគមន៍រក្សាទុក និងទប់ស្កាត់ការលុបស្រះទឹកខាងលើរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្លាយជាទង្វើរំលោភមាត្រា៨៥ និងមាត្រា៨៨ នៃច្បាប់ភូមិបាល ហេតុដូច្នេះរដ្ឋបាលរាជធានីភ្នំពេញ ពុំមានមូលដ្ឋានច្បាប់គ្រប់គ្រាន់ ក្នុងការអន្តរាគមន៍រក្សាទុក និងទប់ស្កាត់បានឡើយ»

ការចេញសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញធ្វើឡើង ក្រោយពេលប្រជាពលរដ្ឋមួយចំនួនតូចរស់នៅក្នុងបុរីទីក្រុងរណប អន្តរជាតិហ្គ្រេនភ្នំពេញ អ៊ិនធើណេសិនណល ស៊ីធី រួមមាន៖ លោកបណ្ឌិត អ៉ិន ចាន់នី, លោកឧកញ៉ា ហ៊ុន ឡាក់, ទន្តបណ្ឌិត ទិត ហុងយឺ, លោក កួយ គាំងហៀង, លោក ព ពណ្ណារាយ, លោក ឃុន ហួន, លោក ចៅ ប៊ុនហ៊ាន, លោក សេង ចំរើន, លោក ទ្រី ម៉េងអាន, លោក សុត វីរៈ, លោក ហ៊ាង សុភាព, លោក លី តុងហួរ និង លោក ខៀវ សាម៉េត បានដាក់លិខិតស្នើសុំអន្តរាគមន៍រក្សាទុក និងទប់ស្កាត់ការលុបស្រះទឹក ស្ថិតនៅតាមបណ្ដោយវិថីហ្គ្រេនកែងផ្លូវ ខាងលិចស្រះទឹក ក្នុងទីតាំងបុរីទីក្រុងរណបអន្តរជាតិហ្វ្រេនភ្នំពេញ។

រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា ក្រោយពីទទួលបានសំណើសុំអន្តរាគមន៍រក្សាទុក និងទប់ស្កាត់ការលុបស្រះទឹក ដែលមានបណ្ដោយប្រវែងប្រមាណ៤២៣ម៉ែត្រ និងទទឹងប្រវែងប្រមាណ២៤៥ម៉ែត្រ ស្ថិតនៅតាមបណ្ដោយវិថីហ្គ្រេន កែងផ្លូវខាងលិចស្រះទឹក ក្នុងទីតាំងបុរីទីក្រុងរណប អន្តរជាតិហ្គ្រេនភ្នំពេញរួចមករដ្ឋបាលរាជធានីភ្នំពេញ បានចាត់មន្ត្រីចុះស្រាវជ្រាវ និងរកឯកសារពាក់ព័ន្ធ ពិនិត្យឃើញថា ស្រះទឹកខាងលើនេះ ពុំមែនជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញឡើយ ហើយឯកសារ ទៀតសោត ស្រះទឹកនេះមានបណ្ណសម្គាល់សិទ្ធិកាន់កាប់ អចលនវត្ថុលេខភព ១២៨៩៨ ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០០៩ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ ដែលជាកម្មសិទ្ធិរបស់អ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង ដែលបានទិញពីក្រុមហ៊ុនវ៉ាយ អិល ភី គ្រុប។

យោងតាមច្បាប់ភូមិបាល មាត្រា៨៥ ចែងថា «កម្មសិទ្ធិករនៃទ្រព្យជាអចលនវត្ថុមានសិទ្ធិប្រើប្រាស់ អាស្រ័យផលនិងចាត់ចែងទ្រព្យរបស់ខ្លួនផ្តាច់មុខនិងទូលំទូលាយ…» និង មាត្រា៨៨ ចែងថា «កម្មសិទ្ធិករនៃទ្រព្យជាអចលនវត្ថុអាចរៀបចំ ឬកែប្រែបានដោយសេរីនូវប្រភេទនិងរចនាសម្ព័ន្ធដើមនៃទ្រព្យរបស់ខ្លួន ស្របតាមការប្រើប្រាស់ដែលខ្លួនចង់ធ្វើតាមការកំណត់នៃច្បាប់»

ផ្នែកតាមលិខិតឆ្លើយតបរបស់សាលារាជធានីភ្នំពេញខាងលើនេះ មានន័យគ្រប់គ្រាន់ដើម្បីបញ្ជាក់ថា អ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង ជាកម្មសិទ្ធិករស្របច្បាប់ ហេតុដូច្នេះ សូមអ្នកពាក់ព័ន្ធទាំងអស់លើការតវ៉ានេះ ចូលរួមសហការជាមួយក្រុមហ៊ុន ជីបម៉ុង លែន ក្នុងការអភិវឌ្ឍគម្រោងអភិវឌ្ឈន៍ស្រះទឹកនេះជាសួនឧទ្យាន សម្រាប់បម្រើដល់ផលប្រយោជន៍រួមរបស់សហគមន៍អ្នករស់នៅក្នុងហ្គ្រេនភ្នំពេញ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |