ខណ្ឌច្បារអំពៅ៖ ក្រោយសារព័ត៌មានក្នុងស្រុកបានចុះផ្សាយសង្វៀនបញ្ជល់មាន់នៅភូមិ ចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅវេលាម៉ោង១២៖០០នាទីថ្ងៃទី១៤ខែមេសាឆ្នាំ២០២០ សមត្ថកិច្ចខណ្ឌច្បារអំពៅបានចុះទៅដល់ទីតាំងផ្ទាល់តែម្តងហើយសង្វៀនត្រូវបានវៃកម្ទេចដោយផ្ទាល់ពីម្ចាស់ទីតាំង។
បុរស់ម្នាក់ឈ្មោះ វណ្ណ ដែលអះអាងថាខ្លួនជាម្ចាស់ដីបានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថាទីតាំងសង្វៀនមាន់នេះគឺចាស់ទេហើយក៍គ្មានបានលេងជល់មាន់អីដែរ សារព័ត៌មានមួយចំនួនចេះតែចុះផ្សាយគ្មានការពិតហើយរាយការណ៍ទៅលោកអធិការខណ្ឌដោយមិនច្បាស់លាស់ដែលនាំឱ្យរំខានដល់ការងាររបស់លោក បើសិនជាសារព័ត៌មានណាចុះផ្សាយពីកន្លែងរបស់ខ្លួនទៀតលោកហ្នឹងប្តឹងហើយ។
លោកវរសេនីយ៍ត្រី ម៉ៅ ស៊ីវន នាយប៉ុស្តិ៍រដ្ឋបាលព្រែកថ្មីបានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានក្នុងស្រុកថាសង្វៀនមាន់នេះគ្មានអ្នកលេងជល់មាន់ដូចដែរសារព័ត៌មានចុះផ្សាយនោះទេគឺជាព័ត៌មានបំប៉ោង ហើយកាលពីថ្ងៃទី០៥អាទិត្យមុននោះគឺសមត្ថកិច្ចដឹងមុនមានអ្នកយកមាន់មកទើបសមត្ថកិច្ចចុះបង្ក្រាបបានទាន់ពេល។
ជាការពិតណាស់កាលពីថ្ងៃទី០៥ខែមេសាឆ្នាំ២០២០ ដោយមានការអនុញ្ញាតពីលោក សម ឬទ្ធីវាសនា ព្រះរាជអាជ្ញាររង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងដោយមានការបញ្ជារពីលោក ចេង មុនីរ៉ា អភិបាលខណ្ឌ និងជាប្រធានគណបញ្ជាការឯកភាពខណ្ឌច្បារអំពៅ កម្លាំងចម្រុះដឹកនាំដោយលោក រស់ សុភ័ក្ត័ អភិបាលរងខណ្ឌ, លោកវរសេនីយ៍ទោ ម៉ៅ សឿត អធិការខណ្ឌ, លោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មី និងលោកវរសេនីយ៍ត្រី ម៉ៅ ស៊ីវន នាយប៉ុស្តិ៍ បានចុះបង្រ្កាបជាក់ស្តែងទីតាំង បើកល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) នៅក្នុងដីឡូត៍គ្មានលេខ ភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដោយដកហូតបានរថយន្ត ០៥ គ្រឿង ម៉ូតូ ១៨ គ្រឿង មាន់ជល់ ០៣ក្បាល កៅអីជ័រ ១០០ និងស៊ុម សម្រាប់ក្រុងមាន់ ៥៦។
មហាជនកំពុងតែឆ្ងល់ថាសមត្ថកិច្ចចំរុះចុះបង្ក្រាបហើយថែមទាំងបង្ហោះក្នុងផេកផ្លូវការរបស់សាលាខណ្ឌច្បារអំពៅ ហ្នឹង ផេករបស់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅតែបែជាលោកវរសេនីយ៍ត្រី ម៉ៅ ស៊ីវន នាយប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ព្រែកថ្មីឆ្លើយថាសារព័ត៌មានក្នុងស្រុកផ្សាយព័ត៌មានមិនពិត។ អត្ថបទលោក រក្សា
ចេញផ្សាយថ្ងៃទី១៤ខែមេសា២០២០