ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កន្លងមកបានធ្វើការសម្របសម្រួលលើករណីវិវាទក្នុងគម្រោងដីឡូត៍ គឹម សុខមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី៣ សង្កាត់ចោមចៅទី១ រាជធានីភ្នំពេញ ហើយថ្ងៃនេះក្រសួងបានអញ្ជើញបងប្អូនពលរដ្ឋមកជួបជុំនៅទីនេះដើម្បីធ្វើការបំពេញបែបបទបញ្ចប់ជូន។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមអំពាវនាវដល់ម្ចាស់សំណង់ និងក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវគោរពបទប្បញ្ញត្តិនៃច្បាប់ស្តីពីសំណង់ និងត្រូវពិនិត្យនូវប្រព័ន្ធសុវត្ថិភាព និងឧបករណ៍ប្រើប្រាស់ក្នុងការដ្ឋានរបស់ខ្លួនជាកំហិត។ - សូមអញ្ជេីញ លោក លោកស្រី ដែលកំពុងកាន់កាប់ដីនៅក្នុង គម្រោងដីឡូត៍ គឹម សុខ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ - ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។ - សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី ដែល​មានទីតាំងស្ថិតនៅភូមិទួលពន្យាំង​ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ - សូមអញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី២៩ ដែលខកខានមិនបានមកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នកម្មទិន្នន័យកាលពីពេលកន្លងទៅ - បងប្អូន​ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់បានចុះលើកកម្ពស់ការយល់ដឹងអំពីបច្ចេកទេសសាងសង់អគារពហុមុខងារកម្ពស់ ៣១ជាន់ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ - បងប្អូនក្រុមការងារនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី បន្តវាស់វែងក្បាលដីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋនៅភូមិកាំ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី។ - បងប្អូនសហគមន៍ អាជ្ញាធរមូលដ្ឋាន ជាមួយនឹងក្រុមការងារថ្នាក់ជាតិ បានមូលមតិគ្នាក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ផ្សារភ្ជាប់ទឹកដី នៅតំបន់ទេសចរណ៍សហគមន៍ភ្នំទឹកធំ សហគមន៍ព្រែកត្នោត និងសហគមន៍ត្រពាំងរពៅ ស្ថិតក្នុងភូមិសាស្រ្តខេត្តកំពត ក្នុងគោលបំណងដើម្បីទ្រទ្រង់ខឿនសេដ្ឋកិច្ចក្នុងសហគមន៍ និងគ្រួសារ។ - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយបញ្ចប់លើករណីវិវាទដីធ្លី នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ចំនួន ៥ករណី ដែលមានភាពប្រទាក់ក្រឡា និងពាក់ព័ន្ធនឹងគូភាគីច្រើននៅក្នុងទីតាំងតែមួយ។
0

ក្រសួងអប់រំ ព្រមានផ្អាកទីលានបាល់ទះ ដែលមិនគោរពតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល

ក្រសួងអប់រំ ព្រមានផ្អាកទីលានបាល់ទះ ដែលមិនគោរពតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបន្ដអំពាវនាវដល់អាជ្ញាធរ និងមហាជន ត្រូវបន្ដយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្ដនូវវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ដើម្បីការពាររលកទី២ នៃជំងឺកូវីដ-១៩។ លើសពីនេះ ក្រសួងបានព្រមាន និងស្នើឲ្យអាជ្ញាធរផ្អាកសកម្មភាពនានា ចំពោះកន្លែងហាត់ប្រាណណា ដែលមិនគោរពតាមការណែនាំទៀតផង ពិសេសកន្លែងទីលានបាល់ទះតែម្ដង។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួង នៅថ្ងៃទី១១ ខែកញ្ញានេះបានបញ្ជាក់ថា ទោះបីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាមានភាពធូរស្រាល ហើយគិតត្រឹមថ្ងៃទី១១ ខែកញ្ញានេះ អ្នកជំងឺសរុប ២៧៤នាក់បានជាសះស្បើយក៏ពិតមែន តែជំងឺវិបត្តិសកលនេះនៅតែបង្កហានិភ័យខ្ពស់ និងអាចបណ្ដាលឲ្យមានការចម្លងជំងឺកូវីដ-១៩ រលកទី២ បានដដែល។ អាស្រ័យហេតុនេះ ក្រសួងទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ពីស្ថាប័នទទួលខុសត្រូវ អាជ្ញាធរដែនដី និងការចូលរួមអនុវត្តពីមហាជនផងដែរ។

ប៉ុន្ដែអ្វីដែលគួរឲ្យកត់សម្គាល់ ក្នុងសសេចក្ដីជូនដំណឹងខាងលើ ក្រសួងបានសង្កត់ធ្ងន់ទៅកន្លែងលេងកីឡា ពិសេសទីលានបាល់ទះ ដែលបើកទូលាយឲ្យទស្សនកិជនចូលទស្សនាច្រើនកុះករ អាចបង្កឲ្យមានរលកទី២ នៃជំងឺកូវីដ-១៩។ ហេតុនេះ ក្រសួងបានស្នើឲ្យអាជ្ញាធរបង្កើនការយកចិត្តទុកដាក់ និងសហការក្នុងការត្រួតពិនិត្យកន្លែងលេងកីឡា ដើម្បីធ្វើការណែនាំ និងផ្អាករាល់សកម្មភាពនានាដែលមិនគោរពតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Leave a Reply

Submit Comment
«រហាត់ទឹក | Rorhattoek» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 095 33 22 41 ឬ តាម Whatsapp : 095 33 22 41 | Telegram : 095 33 22 41 សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រហាត់ទឹក ព័ត៌មាន | RorhatToek News» | ទូរស័ព្ទ៖ 095 33 22 41

សហការផ្តល់ព័ត៌មាន៖ 095 33 22 41 |